«បែកទៀតហើយ» បទថ្មីប្លែកខ្លាំងពី តារាចម្រៀងមនោសញ្ចេតនា «ម៉ា ច័ន្ទបញ្ញា» ក្រោម Concept DO DIFFERENT

ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា ម្ចាស់បទ Forever Alone លោក ម៉ា ច័ន្ទបញ្ញា តែងត្រូវបានគេស្គាល់តាមរយៈបទចម្រៀងមនោសញ្ចេតនា លន្លង់លន្លោច អត្ថន័យខូចចិត្ត ចាក់ដោតអារម្មណ៍យុវវ័យ និងបទចម្រៀង Cover មរតកដើមជាច្រើន។

42506529_2120871214612250_7572326697773563904_n

កាលពីយប់មិញនេះ លោកម៉ា ច័ន្ទបញ្ញា បានបញ្ចេញបទថ្មីមួយដែលមានចំណងជើងថា «បែកទៀតហើយ» ដែលលោកចេញបទចម្រៀងនេះក្នុង Concept Do Different ដែលជាការធ្វើបទចម្រៀង ប្លែកពីមុន ហើយវាពិតជាការល្អ​ ដែលលោកអាចបង្ហាញថា លោកក៏អាចបកស្រាយ និងនិពន្ធបទចម្រៀង បែបនេះបានដែរ។

58444667_2441082579257777_1919519192088838144_n


បទចម្រៀង «បែកទៀតហើយ» របស់លោក ម៉ា ច័ន្ទបញ្ញា ដែលបានចេញផ្សាយលើកនេះ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារបទចម្រៀងនេះ​មានអត្ថន័យចាក់ដោត និងចង្វាក់ភ្លេងបែប ប្លែកពីមុនមករបស់លោក។

ចូលស្ដាប់បទចម្រៀង «បែកទៀតហើយ» របស់បញ្ញា ទាំងអស់គ្នា…