មកស្គាល់ សណ្ឋាគារ និងកន្លែងស្នាក់នៅចម្លែកៗជាងគេលើពិភពលោក!

រាល់ដំណើរកម្សាន្ត ទីកន្លែងដើរលេងដ៏រីករាយប្លែកភ្នែកចម្លែកអារម្មណ៍ មិនថាតែជាលក្ខណៈធម្មជាតិ ឬពោរពេញដោយភាពច្នៃប្រឌិតនោះទេ សុទ្ធតែជាទីប្រាថ្នារបស់ភ្ញៀវទេសចរ។

ប៉ុន្តែនៅក្នុងនោះកន្លែងដែលស្នាក់នៅក៏ជាទីកន្លែងដែលត្រូវតែគិតគូរឱ្យបានល្អផងដែរ ព្រោះវាមិនត្រឹមតែអាចផ្តល់អារម្មណ៍សុខស្រួលរាល់ពេលគេងសម្រាកពីការនឿយហត់ប៉ុណ្ណោះទេ តែវាក៏ត្រូវតែមានបរិយាកាសប្លែកថ្មីទាំងកន្លែងដំណេកផងដែរ ទើបគេហៅថាជាដំណើរកម្សាន្តមួយដ៏ពេញលេញ។

ថ្ងៃនេះ យើងខ្ញុំសូមណែនាំលោកអ្នកឱ្យទៅកាន់សណ្ឋាគារ និងទីកន្លែងស្នាក់នៅជុំវិញពិភពលោក ដែលមានទេសភាព និងរូបរាងប្លែកចម្លែកអារម្មណ៍មួយចំនួនដូចជា៖

១. ផ្ទះសត្វក.វែង (Giraffe Manor)

សណ្ឋាគារដ៏តូចមួយនេះ ស្ថិតនៅក្នុងក្រុង Nairobi ប្រទេសកេនយ៉ា បានក្លាយទៅជាទីជម្រករបស់ហ្វូងសត្វក.វែងជាច្រើនក្បាល ដែលបានក្លាយទៅជាទស្សនីយភាពប្លែកភ្នែកចម្លែកអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ ។

1

២.ផ្ទះសហគមន៍ព្រៃឈើ Finca Bellavista 

អ្នកដែលស្រលាញ់ធម្មជាតិ និងជីវិតផ្សងព្រេងប្រាកដជាពេញចិត្តរីហ្សត (ផ្ទះលំហែកាយ) ក្នុងប្រទេសខូតារីកាមួយនេះជាមិនខាន ព្រោះវាអាចផ្តល់អារម្មណ៍មួយដូចជារស់នៅជាមួយព្រៃភ្នំ និងធម្មជាតិពិតៗ។អ៊ីចឹង។

2

៣.ផ្ទះលំហែកាយ The Manta Resort

ផ្ទះសំណាក់សម្រាកលំហែរកាយបណ្តែតទឹកមួយនេះ មានបន្ទប់មួយដ៏អស្ចារ្យភ្ជាប់ទៅខាងក្រោមទឹក ដែលអាចឱ្យអ្នកទេសចរណ៍ ចុះទៅជ្រមុជទឹកលេង និងមើលហ្វូងត្រីបានផងដែរ។

3

៤. សណ្ឋាគារMontaña Mágica Lodge

សណ្ឋាគារដ៏ប្រណីតក្នុង ប្រទេសឈីលីមួយនេះ មានរូបរាងដូចជាភ្នំភ្លើងបានសាងសង់ឡើងដោយលាក់ខ្លួនពួនអាត្មានៅក្នុងកណ្តាលព្រៃជ្រៅមួយ។ ដើម្បីអាចទៅស្នាក់នៅសណ្ឋាគារដ៏អស្ចារ្យមួយនេះបានអ្នកត្រូវតែផ្សងព្រេង និងក្លាហានហ៊ានឆ្លងស្ពានយោលដ៏គួរឱ្យស្ងើបមួយសិន។

4

៥.សណ្ឋាគារ Attrap’Rêves Bubble 

សណ្ឋាគារដែលបានសាងសង់ឡើងប្រកបដោយការច្នៃប្រឌិតថ្មីធ្វើឡើងពីជ័រ មានរូបរាងមូលដូចពពុះសាប៊ូ ស្ថិតក្នុងប្រទេសបារាំងមួយនេះ អាចឱ្យអ្នកគេងមើលទេសភាពជុំវិញបានយ៉ាងរីករាយ ជាពិសេសគឺការគេងមើលផ្កាយដ៏សែនរ៉ូមែនទិកនៅពេលយប់។

៦.ផ្ទះលំហែកាយ Kumbuk River Resort 

ផ្ទះសម្រាកលំហែកាយក្នុងប្រទេសស្រីលង្កានេះ សាងសង់ឡើងដូចជាសត្វដំរីដ៏ធំ គឺជាតំបន់អេកូទេសចរណ៍ដែលអាចឱ្យអ្នករស់នៅ និងទស្សនាពិភពសត្វដំរីធំជាងគេបង្អស់លើពិភពលោក។ ក្រៅពីនេះអ្នកថែមទាំងអាចរីករាយនឹងទេសភាពធម្មជាតិព្រៃឈើតូចធំ និងប្លែកភ្នែកជាមួយនឹងការទស្សនាពីជីវិតរស់នៅរបស់សត្វដំរីពិតៗនៅទីនោះផងដែរ។

6

៧.ផ្ទះសំណាក់ Hằng Nga 

អគារផ្ទះសំណាក់ប្រទេសវៀតណាមនេះបានសាងសង់ឡើងពីការស្រមើស្រមៃដ៏វែងឆ្ងាយ របស់ស្ថាបត្យករជនជាតិវៀតណាម លោក Đặng Việt Nga។ ដោយមានរូបរាងមិនប្រក្រតីជាច្រើនដូចជាមានជ្រុងមិនស្មើគ្នា មានរូបរាង និងចម្លែកៗមិនថាតែអការ ទ្វារ និងបង្អួចនោះឡើយ។ 

7

៨.ផ្ទះសំណាក់ The Hobbit Motel 

ផ្ទះសំណាក់ប្រទេសញ៉ូហ្សេឡែនមួយនេះទទួលបានគំនិតច្នៃប្រឌិតឡើងពីរឿងហូលីវ៉ូតដ៏ល្បីល្បាញមួយ គឺរឿង Lord of The Rings។ ហើយនៅពេលដែលអ្នកស្នាក់នៅក្នុងផ្ទះនេះ អ្នកនឹងទទួលបានអារម្មណ៍មួយប្រៀបបីដូចជា បានប្រើជីវិតដែលស្ថិតនៅក្នុងខ្សែភាពយន្តមួយនេះដែរ។

8

៩.សណ្ឋាគារ Costa Verde 

សណ្ឋាគារក្នុងប្រទេសខូតារីកានេះ សាងសង់ឡើងពីយន្តហោះ Boeing 727 ដោយបានតុបតែង កែលំអ និងបន្ថែមសំភារៈទំនើបៗប្រណីតៗជាច្រើន ដើម្បីឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។ ស្ថិតនៅក្នុងរយៈកំពស់ប្រមាណជា ១៥ម៉ែត្រពីដី អាចឱ្យអ្នកគយគន់ព្រៃព្រឹក្សាធម្មជាតិពិតៗ និងទេសភាពមហាសមុទ្រពីលើសណ្ឋាគារនេះផងដែរ។

9

១០.សណ្ឋាគារ Aydınlı Cave 

សណ្ឋាគារប្រទេសទួកគីនេះបានសាងសង់ឡើងដោយការចោះថ្ម និងរូងភ្នំធម្មជាតិៗចំនួន៦ ដែលត្រូវបានគេដឹងថាមានតាំងពីសត្សវត្សន៍ទី ៥ និងទី៦មកម្ល៉េះ។ ស្នាក់នៅទីនេះមិនត្រឹមតែអាចឱ្យអ្នកមានអារម្មណ៍ថាវិលទៅកាន់ជីវិតរស់នៅពីបុរាណកាលមកទេ ថែមទាំងអាចយល់ដឹងពីប្រវត្តិសាស្រ្ត ទស្សនាទេសភាពជុំវិញខ្លួន និងប៉ាឡុងហោះពីលើដំបូលសណ្ឋាគារនេះផងដែរ។

10


១១.ផ្ទះផ្សងព្រេង Skylodge Adventure Suites

ចង់ស្នាក់នៅផ្ទះសំណាក់ដ៏អស្ចារ្យ  ក្នុងប្រទេសប៉េរុ មួយនេះជាមួយនឹងទេសភាពធម្មជាតិប្លែកភ្នែកដែលនៅជុំវិញ និងស្ថិតនៅរយៈកម្ពស់ដ៏សែនខ្ពស់ពីដី អ្នកត្រូវតែមានសេចក្តីក្លាហាន និងត្រូវធ្វើដំណើរផ្សងព្រេងជាមុនសិន។

11

១២. សណ្ឋាគារ The Marqués de Riscal 

សណ្ឋាគារដ៏ប្រណីត និងមានរូបរាងចម្លែកអស្ចារ្យក្នុងប្រទេសអេស្ប៉ាញនេះ បានសាងសង់ឡើង ដោយមានជញ្ជាំងសង់ជាលក្ខណៈទ្រេត មានបង្អួចវៀច និងពិដានធ្វើពីឈើកោងៗ រួមទាំងតុបតែងដោយសង្ហារឹម និងសំភារៈជាច្រើនបញ្ជាក់ពីគំនិតសិល្បៈដ៏ច្នៃប្រឌិតខ្ពស់មួយ។ 

12

១៣.សណ្ឋាគារ Capsulevalue Kanda 

សម្រាប់អ្នកដែលចង់បានកន្លែងស្នាក់នៅស្រួល និងសមរម្យល្អ ថែមទាំងមានតម្លៃថោកជាងគេនៅក្នុងទីក្រុង សណ្ឋាគារមួយនេះជាជម្រើសល្អបំផុតសម្រាប់ភ្ញៀវទេសចរដែលមកលេងប្រទេសជប៉ុន។

13

១៤.សណ្ឋាគារ V8 

សណ្ឋាគារប្រទេសអាឡឺម៉ង់នេះបានរចនាម៉ូតឡើងពីរូបរាងរថយន្តទាំងអស់ មិនថាតែសំភារៈប្រើប្រាស់ រូបគំនូរលើជញ្ជាំង បូករួមនឹងគ្រែគេងក៏ច្នៃពីរូបរាងឡានពិតប្រាកដផងដែរ។ 

14

១៥.សណ្ឋាគារ No Man’s Fort 

សណ្ខាគារនៅលើផ្ទៃកោះដ៏ធំក្នុងប្រទេសអង់គ្លេសមួយនេះ សាកសមបំផុតសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ ត្រូវការភាពស្ងាប់ស្ងាត់ និងចាកឆ្ងាយពីទីប្រជុំជន។ 

15

១៦. សណ្ឋាគារ Book And Bed 

ទីនេះសម្បូរទៅដោយសៀវភៅរាប់រយរាប់ពាន់ក្បាល។ ដូច្នេះហើយសណ្ឋាគារក្នុងប្រទេសជប៉ុនមួយនេះមិនត្រឹមតែជាទីស្នាក់នៅដ៏ល្អទេ តែក៏ជាទីប្រាថ្នារបស់ចៃសៀវភៅដែរ។

16

១៧.សណ្ឋាគារ The Aurora Express 

សណ្ឋាគារក្នុងទីក្រុង Fairbanks រដ្ឋអាឡាស់កា សហរដ្ឋអាមេរិចមួយនេះសាងសាង់ឡើងពីទូរថភ្លើងចាស់ៗ ដែលបានបែកចែកច្នៃជាបន្ទប់ស្នាក់នៅជាច្រើនហើយបន្ទប់ទាំងអស់បានតុបតែងឡើងទៅតាមសម័យកាលប្រវត្តិសាស្រ្តនៃរថភ្លើងនីមួយៗផងដែរ។

17

១៨.សណ្ឋាគារ Dog Bark Park Inn 

សណ្ឋាគារក្នុងរដ្ឋ Idaho សហរដ្ឋអាមេរិចមួយនេះសាងសង់ឡើងតាមរូបរាងសត្វឆ្កែ ដែលមានកម្ពស់ប្រមាណជាជិត១០ម៉ែត្រពីដី ជាពិសេសនៅក្នុងសណ្ឋាគារ និងលើគ្រែគេងបានតុបតែងដោយរូបចម្លាក់សត្វឆ្កែតូចៗជាច្រើនផងដែរ។

18

១៩.សណ្ឋាគារ The Parkhotel 

បើទោះបីជាបន្ទប់សណ្ឋាគារមួយនេះសាងសង់ឡើងពីបំពង់លូចាស់ៗយ៉ាងណាក៏ដោយ តែវាត្រូវបានតុបតែង និងរចនាឡើងជាពិសេស ថែមទាំងគួរឱ្យចង់ស្នាក់នៅផងដែរ។ សម្រាប់អ្នកដែលធុញក្នុងការគេងបន្ទប់សណ្ឋាគារដដែលៗ ឬចង់ប្តូរបរិយាកាស សណ្ឋាគារក្នុងប្រទេសអាឡឺម៉ង់មួយនេះជាជម្រើសល្អបំផុត។

19

២០.សណ្ឋាគារទឹកកក តំបន់ Jukkasjärvi 

នេះជាសណ្ឋាគារដំបូងគេបង្អស់ក្នុងប្រទេសអ៊ុយអែត ដែលធ្វើឡើងពីដុំទឹកកក និងព្រិល ដែលជាទីកន្លែងដ៏ស្ងៀមស្ងាត់ និងមានបរិយាកាសប្លែកចិត្តចម្លែកអារម្មណ៍សម្រាប់អ្នកដែលចង់ទទួលបានភាពធូរស្រាលពីការនឿយហត់ផ្សេងៗបាន។

20

២១.ផ្ទះលំហែរកាយ Kakslauttanen Arctic Resort 

ផ្ទះស្នាក់នៅក្នុងប្រទេសហ្វាំងឡង់មួយនេះ សាងសង់ឡើងពីកញ្ចក់មួយនេះអាចឱ្យអ្នកសម្រាកគយគន់ទេសភាពនៅជុំវិញបានយ៉ាងរីករាយ និងប្លែកភ្នែកផងដែរ ជាពិសេសគឺពន្លឺចម្រុះពណ៌នៅលើមេឃ (Northern Lights) ដ៏ស្រស់ស្អាតមិនងាយរកបាន៕

21