អ្នកចូលចិត្តហិរ ដឹងតែខប់តែម្ដង! តាំប៉ា បុកល្ហុង ថៃបែបឦសាន & គ្រឿងសមុទ្រ by Sokun Nisa ពិតជាឆ្ងាញ់សន្លប់!

ភ្នំពេញ៖ បើនិយាយពីអាហារបែបហិរៗ និងបុកល្ហុងប្រាកដជាមានអ្នកស្រក់ទឹកមិនខានទេ ព្រោះអាហារប្រភេទនេះ ជាអាហារដ៏ពេញនិយមមួយ ក្នុងចំណោមអាហារដែលមនុស្សជាច្រើនចូលចិត្តបរិភោគកម្សាន្ត នាពេលល្ងាច ហើយបើរសជាតិហិរខ្លាំងទៀត គឺថា ញ៉ាំរហូតដល់លិឍដៃតែម្ដង។

61823858_1271222199699747_1156902758901612544_n

61917678_690891264658389_5964277683587121152_n

62083768_690884077992441_4989183690643865600_n

ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំហាងថ្មីមួយទៀតដែលមានឈ្មោះថា តាំប៉ា បុកល្ហុង ថៃបែបឦសាន & គ្រឿងសមុទ្រ by Sokun Nisa ដែលជាហាងថ្មីមួយរបស់កំពូលតារាចម្រៀង សុគន្ធ និសា ទៀតផង។ លើសពីហាងលក់បុកល្ហុង តាំប៉ា ក៏មានអាហារជាច្រើនមុខ ព្រមទាំងគ្រឿងសមុទ្ទថ្មីៗ ស្រស់ៗ ហើយរសជាតិ គឺថាមិនអាចបំភ្លេចបានឡើយ។ ហាង តាំប៉ា បានបើកដំណើរការកាលពីថ្ងៃទី ៣០ ខែឧសភា ថ្មីនេះទេ តែទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារតែរសជាតិរបស់អាហារគ្រប់មុខនៅទីនេះ​សុទ្ធតែឆ្ងាញ់ ហើយអនាម័យបូករួមជាមួយបរិយាកាសល្អ ទៀតផង។

តាំប៉ា បុកល្ហុង ថៃបែបឦសាន & គ្រឿងសមុទ្រ by Sokun Nisa មានទីតាំងនៅលើផ្លូវលេខ ១៧២ បើយើងជិះពីទិសដៅ វត្តភ្នំមក នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ហួសអង្គភាពប្រឆាំងអំពើពុករលួយ បត់ស្ដាំតាមផ្លូវលេខ ១៧២ នោះនឹងឃើញផ្លាកហាង តាំប៉ា ជាមិនខាន ឬសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈ 069211114 ឬ  017497606 ក៏បានណា៕

62203087_691330821281100_6426693370415939584_o


62233868_691513204596195_6652221248430407680_n

62340212_692747524472763_2627972067584114688_n

62043893_693178457763003_7471107645890363392_n

 

61354091_1270428453112455_572115422220910592_n

61648935_1270428429779124_4291545602929459200_n

ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសបុក៖ តាំប៉ា បុកល្ហុង ថៃបែបឦសាន & គ្រឿងសមុទ្រ by Sokun Nisa

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក