ចុមឡូយអីឡូយយ៉ាងនេះ! ទាល់តែចឹងបានហៅកាហ្វេស្រុកស្រែពិតៗ ហើយទីតាំងនៅជិតៗនេះសោះ !

ថៃ៖ ការទទួលទានកាហ្វេ ​បានក្លាយទៅជាការពេញនិយមរបស់មនុស្សទូទៅនៅក្នុងពេលបច្ចុប្បន្នមិនថាមនុស្សចាស់​ ឬយុវវ័យនោះទេ ​ព្រោះមិនត្រឹមតែអាចបំបាត់ក្តីនឿយហត់តាមរយៈការផឹកកាហ្វេ ​ហាងកាហ្វេក៏បានក្លាយទៅជាទីកន្លែងជួបជុំក៏ពិសេសផងដែរ។

ជាទូទៅលោកអ្នកប្រហែលជាដឹងហើយថា ​សព្វថ្ងៃហាងកាហ្វេបានប្រជែងគ្នា ​រចនាហាងរបសស់ខ្លួនឱ្យទំនើប  និងទាក់ទាញដើម្បីប្រមូលអតិថិជនមកកាន់ខ្លួនឱ្យបានច្រើន។  ដោយឡែកហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសថៃ មានឈ្មោះថា Ma Na Dé  (มา นา เด้อ ) បែរជាមានទីតាំងស្ថិតនៅកណ្តាលវាលស្រែជនបទទៅវិញ ​តែបាននឹងកំពុងតែស្រូបទាញអ្នកមកទទួលទានកាហ្វេ Check-in  និងថតរូបកម្សាន្តអារម្មណ៍ជាច្រើនព្រោះតែភាពប្លែកថ្មី ​និងទិដ្ឋភាពដ៏ពិសេសជុំវិញ។

ហាងកាហ្វេ Ma Na Dé បានសាងសង់ នៅកណ្តាលវាលស្រែប្រមាណជា ​៣០ហិចតា ​ដែលរចនាជាផ្ទះកញ្ចក់  អាចទស្សនាទេសភាពជុំវិញបានយ៉ាងត្រជាក់ភ្នែក។ ​ដោយអតិថិជនអាចជ្រើសរើសអង្គុយនៅក្នុងហាង ម៉ាស៊ីនត្រជាក់ផឹកកាហ្វេគយគន់វាលស្រែពីខាងក្នុងក៏បាន ​ឬក៏អាចមកអង្គុយផឹកកាហ្វេថតរូបកម្សាន្តលេងលើវាលស្រែខៀវខ្ចី ដោយមានការរចនាកន្លែងអង្គុយពិសេសៗក៏បានដែរ ​ពិតជាប្លែក និងគួរជាទីរីករាយមែនទែន។ បន្ថែមពីនោះ នៅក្រៅហាងកាហ្វេក៏មានការសាងសង់ស្ពានឈើ នៅលើវាលស្រែយ៉ាងគួរឱ្យគយគន់ទៀតផង ​ពិតជាទស្សនីយ៍ភាពប្លែកថ្មីដែលមិនអាចបំភ្លេចបានទៀតផង។

សូមជម្រាបផងដែរថា Ma Na Dé កាហ្វេ មានទីតាំងស្ថិតនៅ៖ 226 Ko-e, សង្កាត់ Khueang Nai,ខេត្ត  Ubon Ratchathani  នៅភាគខាងជើងប្រទេសថៃ  ​​៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ มา นา เด้อ និង ​Google

Dan Tinh Xon Xao Tiem Cafe Om Tron Canh Dong Xanh Ngat Dang Gay Sot O Thai Lan Ivivu 15 153819315474131674397

37956541_259827631468017_6719704719477964800_n

38017730_259827218134725_8820106454942875648_n

37934670_259828638134583_3328937513707372544_n

37915950_259828844801229_3431676382717935616_n

37946391_259826898134757_4355922236369010688_n

37938962_259827364801377_7623178500672847872_n

37933227_259828028134644_6605538312587313152_n

37883102_259827014801412_5600985383773929472_n


37918321_259826144801499_5429532368081780736_n

830322

37989611_259825994801514_3079370209815953408_n

38029029_259825761468204_3252498567696220160_n

Bf_brandname(1)

Arms_78(2)

Dan Tinh Xon Xao Tiem Cafe Om Tron Canh Dong Xanh Ngat Dang Gay Sot O Thai Lan Ivivu 5 15381931547511797608183

Bw_j(1)

Dan Tinh Xon Xao Tiem Cafe Om Tron Canh Dong Xanh Ngat Dang Gay Sot O Thai Lan Ivivu 13 1538193154728628459545

Dan Tinh Xon Xao Tiem Cafe Om Tron Canh Dong Xanh Ngat Dang Gay Sot O Thai Lan Ivivu 16 15381931547191358222155

Dan Tinh Xon Xao Tiem Cafe Om Tron Canh Dong Xanh Ngat Dang Gay Sot O Thai Lan Ivivu 8 15381931547341611623567

Dan Tinh Xon Xao Tiem Cafe Om Tron Canh Dong Xanh Ngat Dang Gay Sot O Thai Lan Ivivu 7 15381931547471982159117

Jang_preyaporn(1)

Mayrymayro(1)

Piyadan(1)