១ Hall ១គ្រួសារ ​ត្រឹមតែម្នាក់ ​3.5$ បានទស្សនាកុនហ៊ោរជុំគ្នា ជាមួយនឹងអាហារសម្រន់ និងកម្មវិធីសប្បាយៗជាច្រើនរាប់មិនអស់! (មានវីដេអូ)

ពោតផ្ទុះ - Popcornkh ​គឺជាគេហទំព័រហ្វេសប៊ុកនិយាយ និងវិភាគកុន ដែលមានចំនួនអ្នកគាំទ្រចុច ​Likes  ច្រើនជាងគេដល់ទៅជាង ​30k ។  ពោតផ្ទុះ - Popcornkh ​តែងតែមានកម្មវិធី ​និងព្រឹត្តិការណ៍ធំៗជាញឹកញាប់ ​ដើម្បីជួបជុំជាមួយនឹងអ្នកគាំទ្រដែលមានចិត្តស្រលាញ់ការមើលកុនដូចគ្នា  ដើម្បីរិតចំណងមិត្តភាពផង  ចែករំលែកបទពិសោធន៍នៃភាពយន្តដែលធ្លាប់ទស្សនាផង ​ជាពិសេសគឺឱកាសបានជួបជុំប្រមូលម្តុំអ្នកមើលកុនហ៊ោរសប្បាយក្នុង ១ ​Hall  ១គ្រួសារ ជុំគ្នា។

ក្រោយពីមានភាពជោគជ័យយ៉ាងសម្បើមនៃ កម្មវិធី ព្រឹត្តិការណ៍ជួបជុំអ្នកទស្សនាកុនជាមួយគ្រួសាពោតផ្ទុះ កន្លងទៅនេះនៅក្នុងរឿង  Avengers End Game  ពេលនេះ ​ពោតផ្ទុះ - Popcornkh បានពាំនាំព្រឹត្តិការណ៍មើលកុនជុំគ្នាជាថ្មីម្តងទៀតហើយ ​នោះគឺការទស្សនាកុនជុំគ្នាក្នុងខ្សែភាពយន្តខ្នាតធំរឿង  Spider-Man: Far From Home

DR9_6937

64849504_2251052515014024_3655329447378157568_n

ដើម្បីចូលរួមមើលកុនជុំគ្នាជាមួយសមាជិកគ្រួសារពោតផ្ទុះ ​និងបានស្គាល់មិត្តថ្មីៗដែលជាអ្នកស្រលាញ់កុនដូចគ្នានោះ ​លោកអ្នកក៏អាចមានឱកាសចូលរួមជាមួយយើងខ្ញុំបានដែរ ដោយពោតផ្ទុះបានបើកឱ្យធ្វើការកក់សំបុត្រ និងការទូទាត់សំបុត្រមុន  ជាមួយសំបុត្រតម្លៃត្រឹមតែ  3. 5$  តែទទួលបានអត្ថប្រយោជន៍ដ៏សម្បើមដូចខាងក្រោមនេះ៖

កម្មវិធីជួបជ៉ំគ្នាទស្សនាកុនជាមួយគ្រួសារពោតផ្ទុះរឿង Spider-Man: Far From Home

១. កាលបរិច្ឆេទ និង ទីតាំង

ថ្ងៃសុក្រ ទី ០៥ ​ខែ កក្កដា ឆ្នាំ ​២០១៩ ​ទីតាំងនៅរោងភាពយន្ត Prime Cineplex នៅផ្សារទំនើប សុវណ្ណា, ប្រភេទ​ 3D Dolby atmos ដែលជា​ Hall ធំទូលាយ​ ជាមួយបច្ចេកវិទ្យា Dolby atmos សំលេងដ៏ល្អគ្មានពីរ​ ។

២. ពេលវេលាជុំគ្នា​

ចាប់ពីម៉ោង 5ល្ងាចតទៅ។

៣.តម្លៃសំបុត្រ

ក្នុងម្នាក់ ១សំបុត្រតម្លៃត្រឹមតែ $3.5 តែប៉ុណ្ណោះ ដោយលោកអ្នកនឹងទទួលអត្ថប្រយោជន៍ដូចជា៖

-​ទទួលបាន​ Voucher 1$ មួយសន្លឹកសំរាប់ការមកទស្សនាភាពយន្តនៅលេីកក្រោយ

-ការទទួលទានអាហារសម្រន់ ​Finger Food

- ទទួលបានភាពសប្បាយរីករាយលើសពីការមើលកុនជាច្រើនទៀតដូចជា៖ ការថតរូបកម្សាន្តជុំគ្នាដោយសេរីជាមួយនឹង ​Professional Photography ការលេងល្បែងកម្សាន្ត និងកម្មវិធីពិសេសជាច្រើន (តែសុំលាក់ទុកសិនណា)។


សូមអានការណែនាំនៃការចុះឈ្មោះឱ្យបានច្បាស់លាស់ចៀសវាងការភាន់ច្រលំ៖

សូមធ្វើការវេរប្រាក់មកគណនី ABA ខាងក្រោម និង Screenshot អំពីប្រតិបត្តិការផ្ទេរប្រាក់នោះ ផ្ញើ មកកាន់ Inbox ផេក  ពោតផ្ទុះ - Popcornkh

-ABA : 000096853 ( Keo Meng) រឺក៏អាចផ្ញេីរតាម​ Wing តាមរយៈ លេខទូរស័ព្ទនេះ​ 098707278។

បញ្ជាក់ ៖

- ចាប់ផ្ដើមទទួលពីម៉ោងនេះទៅ

- អ្នកកក់មុននឹងទទួលបានទីតាំងល្អៗមុនគេ

ហេីយសំរាប់អ្នកមិនទាន់បាន​ Register​ អាចចូលទៅចុះឈ្មោះតាមដំណរ​ Link នេះ:

(ចុចទីនេះដើម្បីចុះឈ្មោះ)

ប្រញប់ឡេីងចំនួនកៅអីមានកំណត់​  ដឹងតែហ៊ោផ្អេីលរោងកុនទៀតហេីយ​ ​តែកុំភ្លេចណា  «ក្នុងស្រុក  KnongSrok » ​ក៏ចូលរួមដែរ!

សូមទស្សនារូបភាព និងវីដេអូកម្មវិធីរបស់ពោតផ្ទុះកន្លងមកដូចខាងក្រោម៖

DR9_6855 Copy

1U8A4621