ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។

ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe

Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។

គួរឱ្យដឹងផងដែរថា ហាងកាហ្វេ ​Led  Zep  Cafe  មានទីតាំងនៅក្បែរ វណ្ណា ​បឹងកាឡូចម្ងាយជាង ​១០០ម៉ែត្រតែប៉ុណ្ណោះ​​ព័ត៌មានបន្ថែមលោកអ្នកអ្នកសាកសួរអ្នកនៅម្តុំឧទ្យានកែបបាន៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Part-Time Traveler 

Led Zep Cafe Kep4

Filename Dscn3769 Jpg

Filename Dscn3768 Jpg

Led Zep Cafe Copy


Led Zep

Kep_national_park

64860040_2123252644639495_7135945556504870912_n

64692768_2123252797972813_6791496420680531968_n

64674776_2123252731306153_2211352745154183168_n

64535209_2123253087972784_67811185642176512_n

64521490_2123252667972826_4967625076531789824_n

64520309_2123252771306149_411612163656908800_n

64493894_2123252701306156_988870847869485056_n

Led Zep Cafe Kep9