កំពង់ធំជំរុំចិត្ត! កុំគិតថាអត់អីលេង កន្លែងកម្សាន្តច្រើនមិនខ្វះទេ!

កំពង់ធំ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែងក្រចេះ កំពង់ចាម កំពង់ឆ្នាំង  និង បឹងទន្លេសាបដែលសម្បូរទៅដោយភោគទ្រពធម្មជាតិច្រើនរាប់មិនអស់។

កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា និងមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ  បើនិយាយពិតំបន់ទេសចរណ៍សម្រាប់មកកម្សាន្តគឺមានទាំងផ្នែកប្រាសាទបុរាណ ​តំបន់ធម្មជាតិ និងតំបន់ភ្នំ ​បើគិតថាគ្មានអ្វីលេងលោកអ្នកកំពុងតែយល់ច្រលំធំហើយ។

ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំតំបន់កម្សាន្តធំៗប្រចាំខេត្តកំពង់ធំដែលមានដូចជា៖

១. ភ្នំសន្ទុក

ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វាររហូតដល់ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបាន។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។​។

២​​​​​​. ក្រុមប្រាសាទសម្បូរព្រៃគុក

ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ ៣ ០០០ ហិកតា និងជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម។ ​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។​ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍​។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៍ បរទេស និងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្រិតជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។

៣.  ស្ទឹងព្រៃប្រស់

ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំដែលមានទឹកដ៏ថ្លាឈ្វេង និងស្រស់ស្អាតសម្រាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់ភ្ញៀវទេសចរណ៍សម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។

៤. ស្ទឹងសែន

ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។

ក្រៅពីតំបន់ទេសចរណ៍ធំៗខាងលើ ខេត្តកំពង់ធំក៏មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:

-ទំនប់ទឹកធ្លាក់៧មករានៅកំពង់ថ្ម

-សួនច្បារនៅទីរួមខេត្ត

-បុស្សម្កាក់នៅស្រុកកំពង់ស្វាយ

-ទឹកស្រះដងអន្ទាក់

-និងតាមវត្តអារ៉ាមផ្សេងៗ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពដកស្រង់៖ ​wikipedia

ប្រភពរូបភាព៖ Because of love

64545044_474545633293913_7359113586213388288_n

64671083_474545529960590_6025985591852662784_n

64762240_474545983293878_2867269335871651840_n

64719560_151356692696487_3720295672453267456_n


64864174_151356772696479_716089941527887872_n

64767395_474546119960531_8829083336023474176_n

64820109_474545759960567_7722526437168644096_n

64832956_474545816627228_5507360800437698560_n

64871288_474545736627236_5487475509879111680_n

64911449_474545706627239_4016989930201808896_n

64911451_474546093293867_7584759670317776896_n

64946501_474545903293886_3465924593670160384_n

64979036_474545796627230_5751466860138725376_n

65041977_474546059960537_3046288318707793920_n

65097644_474545966627213_5671632334458191872_n

Image

19875119_680523695468964_6865334412579722015_n

65121555_474546296627180_555750828024004608_n

65124527_474546263293850_8946118029448577024_n

65162642_474546023293874_2525820127329386496_n

65214164_474546149960528_3959473635139256320_n

65231819_474545849960558_4115190079637422080_n

65284792_474545503293926_3024170104716787712_n

65298540_474545596627250_5501388691362283520_n

65439219_474545943293882_8209439973208752128_n

65547969_474545669960576_2147917529891209216_n

​​