ចូលរួមថែរក្សាព្រៃឈើ! មិននឹកស្មានថាកូនខ្មែរ ​អាចផលិតធ្យូងអនាម័យ ផ្សែងតិច ឆេះងុំ មិនផ្ទុះពិសេសបែបនេះសោះ!

សព្វថ្ងៃការប្រើប្រាស់ធ្យូងផលិតពីឈើ មិនសូវត្រូវបានគេពេញនិយមប៉ុន្មាននោះទេ ​ដោយសារតែគេយល់ថា ​វាជាកត្តាមួយដែលបំផ្លាញព្រៃឈើ ​ពិសេសទៅទៀតនោះ ​ការផលិតធ្យូងពីឈើប្រសិនជាធ្វើមិនបានល្អទេ ​ភាគច្រើនគឺពេលដុតវានឹងបណ្តាលឱ្យផ្ទុះ  ផ្សែងហុយខ្លាំង  និងមិនសូវជាឆេះងុំបានល្អនោះឡើយ។

ដូច្នេះហើយ ដើម្បីបំពេញតម្រូវការអាជីវករ ​ដែលមានអាជីវកម្មផ្នែកចំណីអាហារដូចជាហាងគុយទាវ ​និងសាច់អាំងផ្សេងៗ  ជាពិសេសគឺចូលរួមចំណែកថែរក្សា និងការពារព្រៃឈើ បានធ្វើឱ្យកូនខ្មែរម្នាក់បានចាប់ផ្តើមអាជីវកម្មផលិតធ្យូងអនាម័យដោយខ្លួនឯង ដែលមិនត្រូវការវត្ថុធាតុដើមពីដើមឈើឡើយ ​ថែមទាំងតម្លើងម៉ាស៊ីននៅស្រុកខ្មែរដោយខ្លួនឯងទៀតផង នោះគឹ ធ្យូងអនាម័យខ្មែរ - KHMER Charcoal 

ដោយការផលិតធ្យូងអនាម័យរបស់កូនខ្មែរមួយនេះ ​គឺជាធ្យូងដែលមាន​គុណភាព​លេខ១​ ផលិតតាម​ស្តង់ដារ​ខ្ពស់​ ត្រឹមត្រូវ​ ស្អាត ផេះតិច​ មិនផ្ទុះ ឆេះងុំ​ល្អបានយូរ​រហូតដល់ ​៣ ​ទៅ៤ ម៉ោងឯណោះ គឺចំណេញតែម្តងសម្រាប់ការប្រកបអាជីវកម្មផ្សេងៗ។

គួរឱ្យដឹងផងដែរថា​​ ​ធ្យូងអនាម័យកូនខ្មែរយើង ​ក៏កំពុងតែស្វែងរកតំណាងចែកចាយតាមខេត្តផងដែរ ​ថែមទាំងមានលទ្ធភាពផ្គត់ផ្គង់ដល់ទីផ្សារក្រៅប្រទេសទៀតផង។ ប្រសិនជាចាប់អារម្មណ៍ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 078977525 / 012791514 (Cellcard) 086977525 / 0969936888 (Smart) Wechat +85578977525 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ធ្យូងអនាម័យខ្មែរ - KHMER Charcoal

 

53359668_1068822826623617_6134695010865512448_n

61992915_1125280197644546_5204412559205072896_n

53415040_1068822839956949_4457448464313221120_n


62418301_1129707317201834_8052545135713452032_n

62519357_1129707307201835_5056035135778979840_n

52893121_1068822856623614_1733309029544886272_n

51968809_1059546187551281_7626363158793289728_n

53417846_1068832793289287_2372664003030679552_n

56862401_1086569218182311_6448281898975232000_n

54519592_1078955722276994_6821465164873728000_n