ធ្លាប់ទេ? ខាំមាត់ ឃាត់ទឹកភ្នែក កុំឱ្យហូរ ពេលគេសម្រេចចិត្តចាកចេញ … ចម្រៀងចាក់ដោតអារម្មណ៍ ពី Ting Tong (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងឯករាជ្យ និយមនិពន្ធបទចម្រៀងថ្មី លោក ទីងតុង និមិត្ត ជាតារាចម្រៀងម្នាក់ដែលតែងទទួលបានការចាប់អារម្មណ៍ តាមរយៈបទចម្រៀងនិពន្ធថ្មីរបស់លោក ដូចជាបទ Puzzle Love ហេតុអ្វីអូនទៅ សម្បត្តិរដ្ឋខេមរា និងបទ ចង់កាន់ដៃគ្នា ជាដើម។

Screen Shot 2019 06 26 At 3.57.08 PM

Screen Shot 2019 06 26 At 3.57.17 PM

មុននេះបន្តិចលោក Ting Tong និមិត្ត បានបញ្ចេញ Lyric Video ចម្រៀងមនោសញ្ចេតនាចាក់ដោតមួយបទទៀត ដែលមានចំណងជើងថា «ឃាត់ទឹកភ្នែក»។ ឃាត់ទឹកភ្នែក ជាចម្រៀងមនោសញ្ចេតនា ពីមនុស្សម្នាក់ដែលព្យាយាមឃាត់ទឹកភ្នែកខ្លួនឯ ពេលឃើញមនុស្សជាទីស្រលាញ់ ដែលអស់ចិត្ត ហើយព្យាយាមចាកចេញពីខ្លួន។


57196025_1107705792686733_7044064308984020992_n

60059192_1136843216439657_3993187195677573120_n

ដើម្បីចង់ដឹងអត្ថន័យបទចម្រៀងនេះ ពីរោះ និងចាក់ដោតប៉ុនណា ចូលស្ដាប់បទនេះទាំងអស់គ្នា៖