ប្លែកមិនធ្លាប់មាននៅស្រុកខ្មែរ ហាងទី១ ដែលនាំមកនូវការប្រគំតន្រី្តលំនាំតាមបែប ទសវត្សរ៍ទី៦០ និង ៧០ ឡើងប្លែក!

ភ្នំពេញ៖ បទចម្រៀងកាលពីទសវត្សរ៍ទី៦០ និង ៧០ត្រូវបានដឹងគេថាជាយុគសម័យមាសនៃតន្ត្រីទាំងនៅបរទេស ​និងនៅស្រុកខ្មែរ ​ព្រោះតែបទចម្រៀងមួយបទៗសុទ្ធតែពិរោះរណ្តំ  ដែលត្រូវបានពេញនិយមស្តាប់កាលពីជំនាន់នេះ  ថែមទាំងល្បីល្បាញនៅក្នុងសម័យបច្ចុប្បន្នដដែល ​ពោលគឺនៅតែមានអ្នកស្តាប់ និងស្រលាញ់បទចម្រៀងជំនាន់នោះ។

អាចថាជារឿងប្លែក ​និងមិនធ្លាប់មាននៅក្នុងស្រុកខ្មែរ ​ថ្មីៗនេះ បារមួយកន្លែងដែលទើបតែបើកថ្មី មានឈ្មោះថា ហាងតន្រ្តី និងភោជនីយដ្ឋាន Oldies ( The Music Bar Oldies) ដោយបានយកលំនាំតាមឈ្មោះ អូលឌី គឺជាប្រភេទបារទី១ ដែលនាំមកនូវការប្រគំតន្រី្តលំនាំតាមបែបទស្សវត្សទី៦០ និងទី៧០ ដែលបានប្រគុំ ដោយក្រុមតន្រី្តករ និងឌីជេល្បីៗ ដែលមានគ្រប់ចង្វាក់ដូចជា រ៉ុក ឌីសស្កូ ជាដើម។

ហាងតន្ត្រី អូលឌី មិនត្រឹមតែបម្រើអតិថិជននូវបទចម្រៀងពិរោះៗជំនាន់មុនប៉ុណ្ណោះទេ តែក៏មានការបម្រើជូននូវអាហារឆ្ងាញ់ៗជាច្រើនមុខដូចជា សាច់គោញ៉ូសាឡេន និងភីហ្សាក្តៅៗថ្មីៗ ដែលដុតឡើងយ៉ាងពិសេស ជាមួយឡកំដៅពីប្រទេសអ៊ីតាលីភ្លាមៗផងដែរ ​ជាពិសេសគឺមានការ៉េម ស្រាបៀរ និងភេសជ្ជៈត្រជាក់ៗឆ្ងាញ់ពិសាទៀតផង។

គួរឱ្យដឹងផងដែរថា ហាងតន្រ្តី Oldies ( The Music Bar Oldies) មានទីតាំងស្ថិតនៅផ្ទះលេខ១៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ  ០២៣ ៩០១ ៤៤៥៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Oldies Phnom Penh

62455432_489646295104979_2751045820034842624_n

62353099_486143755455233_9151993386952032256_n

62010610_486143692121906_7160697139499106304_n

61975238_486143615455247_9060945208467783680_n

62125407_486143662121909_8223027024940236800_n

62136515_486143572121918_3843693806603993088_n

62311098_486963925373216_8739156122528645120_n


62263929_486143578788584_6932457479263485952_n

62190683_486143648788577_3450199498628792320_n

62398877_486143525455256_388674216502755328_n

61899117_486143738788568_7037417731129344000_n

62579175_491496904919918_8689527272912191488_n

62619190_491473534922255_3786693161020030976_n

64771884_495974274472181_8357320022242099200_n

65261127_10211788079296223_6573415547805892608_n

65600854_497864107616531_5544218770957926400_n

65549864_1318277491682485_7006155269772148736_n

65383827_10211788079736234_6159266510175993856_n

65296452_10211788080496253_1922830251096801280_n