ឡូយកប់! មិនត្រឹមតែអាចរាំបទ BTS ឡូយស្ទើរដូចម្ចាស់ដើម ក្រុមរាំខ្មែរដ៏ល្បីមួយនេះ បង្ហើរសំនៀង Cover បទកូរ៉េ LOVE SCENARIO របស់ ​IKon ឡើងពិរោះមិនចាញ់តារាអាជីព! (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈមុន ក្រុមរាំខ្មែរមួយក្រុមមានឈ្មោះថា Arrow Plas បានអង្រួនអារម្មណ៍អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្តងរួចទៅហើយ ព្រោះតែការបញ្ចេញវីដេអូក្បាច់រាំ Cover បទកូរ៉េដ៏ល្បីរបស់ BTS មានចំណងជើងថា Boy With Love ស្ទើរតែដូចម្ចាស់ដើម ជាពិសេសគឺការតុបតែងខ្លួនមានភាពស្រស់ស្អាត មើលមួយភ្លែតស្មានតែជនជាតិកូរ៉េ។

ពេលនេះ Arrow Plas បានត្រលប់មកវិញហើយ ដោយម្តងនេះមិនត្រឹមតែបញ្ចេញជាក្បាច់រាំនោះទេ តែពេលនេះក្រុមរាំដ៏ល្បីមួយនេះ ថែមទាំងច្រៀង Cover ចម្រៀងមួយបទយ៉ាងពិរោះមួយបទរបស់ IKon មានចំណងជើងថា LOVE SCENARIO ។

តាមរយៈបទចម្រៀង និងការថតវីដេអូនេះ បានធ្វើឱ្យអ្នកគាំទ្រនឹកស្មានមិនដល់ថា ក្រុមរាំដែលមានសមត្ថភាពការបញ្ចេញក្បាច់រាំអន្តរជាតិ និងកូរ៉េមួយក្រុមនេះ បែរជាអាចបញ្ចេញសំនៀងយ៉ាងពិរោះបែបនេះសោះ ​ថែមទាំងការថតវីដេអូចម្រៀងឡើងជក់ចិត្តទៀតផង៕

បញ្ជាក់៖ សូមជម្រាបផងដែរថា ​នៅថ្ងៃទី ០៥ ​ខែកក្កដា ​ឆ្នាំ ​២០១៩ នេះ ក្រុមរាំល្បី ​Arrow  Plas  នឹងមានវត្តមានការសម្តែងពិសេសនៅរោងភាពយន្តទំនើប  ​Prime  Cineplex  សុវណ្ណា ​ចាប់ពីម៉ោង ៤ល្ងាចតទៅ ​នៅក្នុងកម្មវិធី « ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាជាមួយគ្រួសារពោតផ្ទុះលើកទី២  » កុំភ្លេចទៅទស្សនា និងចូលរួមទាំងអស់គ្នាណា!

ចង់ដឹងថាក្រុម Arrow Plas មានវីដេអូដ៏ជក់ចិត្ត និងចម្រៀងពិរោះបែបណា តោះ! មកទស្សនាវីដេអូចម្រៀងនេះទាំងអស់គ្នា៖

61614054_2264940436927341_6187256331007688704_n

62013226_2264940266927358_4979582982743392256_n


11

22

61871739_299970550954336_7337910346285318144_n

62010134_302573964027328_279325800845541376_n

65837065_1070179209858152_209550028442697728_n