ពិសេសណាស់! ចូលរួមដាំកូនឈើ ២០១៩ ដើម ដើម្បីបរិស្ថាន  ​ថែមទាំងមានឱកាសបានដើរលេងកម្សាន្តតំបន់ធម្មជាតិពេញខេត្តសៀមរាបទៀត!

ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា ​ព្រៃឈើមានប្រយោជន៍ខ្លាំងណាស់សម្រាប់ភពផែនដី ​ក្រៅពីផ្តល់ម្លប់ត្រឈឹងត្រឈៃ  ផ្តល់ទឹកភ្លៀង ​ដើមឈើមានប្រយោជន៍ជួយបង្កើនអុកស៊ីហ្សែន ការពារព្យុះភ្លៀង ​និងគ្រោះធម្មជាតិបានយ៉ាងល្អ  ហេតុនេះហើយបានគ្រប់បណ្តាប្រទេសជុំវិញពិភពលោកព្យាយាមការពារថែរក្សាព្រៃឈើរបស់ប្រទេសខ្លួន​​ ជាពិសេសបង្កើនការដាំដុះកូនឈើឡើងវិញឱ្យកាន់តែច្រើនថែមទៀត។

ដោយហេតុពីការមើលឃើញគុណតម្លៃពិសេសនៃព្រៃឈើបែបនេះហើយ បានជា ក្រុមរួមគ្នាដើម្បីការងារសង្គម Together For Social Work បានរៀបចំកម្មវិធីដាំកូនឈើចំនួន 2019 ដើម ក្រោមប្រធានបទ « ដាំកូនឈើដើម្បីបរិស្ថាន និងជាជម្រកជីវិតមនុស្សសត្វ » លើកទី3 ក្នុងន័យរួមចំណែកជួយដល់បរិស្ថាន។

កម្មវិធីនេះនឹងប្រព្រឹត្តិឡើង នាបរិវេណអាស្រមកង្រី ស្ថិតនៅលើភ្នំកង្រី ក្នុងដែនឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប នៅថ្ងៃ អាទិត្យ ទី១៤ ខែកក្តដា ឆ្នាំ2019 ខាងមុខនេះហើយ ដោយបើកឱ្យមានការចូលរួមជាសារធារណ ឱ្យសប្បុរសជន មិត្តៗយុវវ័យ ចូលរួមឧបត្ថម្ភ ឬចង់ចូលរួមដោយផ្ទាល់ក្នុងកម្មវិធីនេះបាន។

សូមបញ្ជាក់ថា ក្រោយពេលដែលចប់កម្មវិធីដាំកូនឈើរួច នឹងមានការធ្វើការវេទៀនព្រះវស្សាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាអាស្រមកង្រី រួចនឹងមានកម្មវិធីចេញដំណើរកំសាន្តទៅទស្សនាកម្សាន្ត ទេសភាពផ្កាចាហួយនៅភ្នំអំពិល និងតំបន់ដីរលុះ រួមទាំងតំបន់ពើងធម្មជាតិមួយចំនួនទៀតនាបរិវេណភ្នំអំពិល ភ្នំតាទួស ភ្នំកង្រី។

ចំពោះលោកអ្នក ដែលមានបំណងចូលរួម ​សូមធ្វើការចុះឈ្មោះឱ្យបានមុនថ្ងៃ ទី ​១២ ​ខែកក្កដា ឆ្នាំ  ២០១៩  ដោយអាចសាកសួរព័ត័មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ៖ 093 89 1997 / 087 25 27 66 / 097 40 21 526 / 096 58 89 534 / 089 97 88 05៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក


ប្រភពព័ត៌មាន និងរូបថត៖ ញាណ តុលា

65387440_350701122494243_8399524084584546304_n

65529688_350701292494226_3985845516020744192_n

65393757_350701242494231_7393228751963684864_n

65249298_350701162494239_3237089320254832640_n

65787878_597315470800055_7174328919020011520_n