សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក ​ Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ «  សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ  ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។ តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ ​បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ​ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន ​អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ​ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។

1112

នៅក្នុងនោះមានអ្នកខមមិនក៏បានសរសេរមតិផ្ទាល់ខ្លួនដែរថា៖ « ប៉ៃលិន​ ជាអតីត​កន្លែងឈរជើងរបស់ខ្មែរក្រហម,​ មនុស្ស​ស្លាប់​ច្រើន​ វិញ្ញាណ​ក្ខន្ធ​ ស្លាប់ទាំងដោយមិនស្ងប់ចិត្ត »។ អ្នកខ្លះក៏បានរៀបរាប់ថា ខ្លួនធ្លាប់បានជួបរឿងរ៉ាវខ្មោចលងម្តង ​ជាពីរដងនៅម្តុំសណ្ឋាគារចាស់នោះ ​ឯអ្នកខ្លះទៀតក៏បាននិយាយថា  ដោយសារតែកាលពីមុនសណ្ឋាគារនេះធ្លាប់មានភ្ញៀវចង.ក សម្លាប់ខ្លួន បានជាកើតមានរឿងរ៉ាវលងបន្លាច រហូតបិទសណ្ឋាគារនេះចោលតែម្តង។

តែយ៉ាងណា បើតាមរយៈគណនីហ្វេសប៊ុក ​Mony  Sok  ដែលអះអាងថាជាម្ចាស់សណ្ឋាគារនេះបានអះអាង និងបកស្រាយថា៖ « សណ្ឋាគារ​នេះជារបស់គ្រួសារខ្ញុំ,​ ដោយសារគ្រួសារខ្ញុំប្តូរមករស់នៅភ្នំពេញទើបគ្មានអ្នកមើលថែរទុកឲ្យនៅទំនេរតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ជានិច្ចកាលពួកខ្ញុំតែងតែទៅសម្អាត និងឲ្យគេកាប់ឆ្កាជំរះស្មៅនៅជុំវិញ តែដោយសារខែភ្លៀងទើបធ្វើឲ្យស្មៅដុះញឹកហើយក្រាស់,​ ខ្ញុំសូមបញ្ចាក់ថាគ្មានខ្មោចគ្មានអ្វីលងឯណាទេ ហើយក៏មិនដែលមានអ្នកណាស្លាប់នៅទីនេះដែរ ទោះពីមុនមកបើកធម្មតាក៏មិនដែលមានភ្ញៀវណាថាខ្មោចលងដែរ។ រឿងផ្តេសផ្តាស់ចាប់អារម្មណ៍លឿនណាស់ មានអ្នកចង់កាត់សោរចូលទាំងយប់ទៀត កុំណាសោរថ្លៃណាស់គ្មានលុយណាទិញសោរដូរថ្មីទេ កុំចង្រៃទ្រព្យអ្នកដទៃ ​»។

Sc134

ទោះជាមានការបកស្រាយយ៉ាងណា​​ក៏មានអ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួន ​ដែលរស់នៅទីនោះបាននិយាយថាពួកគេសុទ្ធតែជួបរឿងរ៉ាវ រន្ធត់ ខ្មោចលងនៅម្តុំសណ្ឋាគារចោះបង់ចោលនេះប្រាកដមែន ​ឯអ្នកខ្លះនិយាយថាកាលពីសណ្ឋាគារនេះបើកដំណើរការនៅឡើយនៅក្នុងឆ្នាំ ​២០០៣ ​ពេលស្នាក់នៅក៏ជួបរឿងរ៉ាវប្លែកៗមួយចំនួនដែរ។

គួរឱ្យដឹងផងដែរថា ​បើតាមរយៈអ្នកលេងខមមិនម្នាក់បានឱ្យដឹងថា ​សណ្ឋាគារបោះបង់ចោលនេះមានទីតាំង នៅ ភូមិបរឌិននៀវ ជាប់ផ្ទះក្រុមហ៊ុនទឹកស្អាត ថូ ម៉ាក់ (ស៊ីអហ្សូន) ​ខេត្តប៉ៃលិន។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ​សូមធ្វើការពិចារណាដោយប្រើវិចារណញ្ញាណ!


រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Rak Smee

65842813_870816219938699_6290912441823920128_n

65991951_870816269938694_7666978383883927552_n

65672555_870816226605365_8402222294709043200_n

65309373_870816289938692_6794787314817040384_n

65378889_1247302875443170_7125134539705286656_n