សណ្ឋាគារស្អាតកប់ តម្លៃក៏សមរម្យ ​មិនបាច់បារម្ភមកលេងបាត់ដំបង ​ដឹងតែមួយពេញចិត្ត!

បាត់ដំបង៖  បាត់ដំបូងសម្បូរទៅដោយកន្លែងកម្សាន្តជាច្រើនតាមបែបធម្មជាតិ និងប្រវត្តិសាស្រ្តដែលអាចនិយាយបានថាជាខេត្តប្រវត្តិសាស្រ្តដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជាច្រើនបន្ទាប់ពីខេត្តសៀមរាប។

ក្រៅពីដើរលេងកម្សាន្តបានយ៉ាងរីករាយ កន្លែងស្នាក់នៅក៏ជាផ្នែកមួយធ្វើឱ្យវេលាសម្រាកលំហែកាយរបស់អ្នកកាន់តែមានន័យ និងផាសុកភាពផងដែរ ​ហើយសម្រាប់អ្នកដែលមកលេងខេត្តបាត់ដំបង  លោកអ្នកក៏មានជម្រើសច្រើននៅក្នុងការស្វែងរកកន្លែងស្នាក់ល្អៗទៀតផង។ តែថ្ងៃនេះ « ក្នុងស្រុក ​» ​សូមណែនាំសណ្ឋាគារមួយកន្លែង ​ដែលល្បីថាស្រស់ស្អាត ​មានតម្លៃសមរម្យ ថែមទាំងមានភោជនីយដ្ឋានបម្រើអាហារឆ្ងាញ់ៗផងដែរ ​នោះគឹ « កូកូណាត់ហៅបាត់ដំបង (The Coconut house hotel ) »។

កូកូណាត់ហៅបាត់ដំបង ​គឺជាសណ្ឋាគារដែលមានទេសភាពស្រស់ស្អាត ​ដើមឈើខៀវខ្ចី ព័ទ្ធជុំវិញ ​បន្ទប់គេងក៏រៀបចំស្អាតបាតគួរឱ្យចង់ស្នាក់នៅ ​ជាពិសេសថែមទាំងមានអាងហែលទឹកធំទូលាយ ​សម្រាប់ភ្ញៀវដែលស្នាក់នៅហែលលេងកម្សាន្តផងដែរ។

លើសពីនេះ កូកូណាត់ហៅ​បាត់ដំបង (The Coconut house hotel ) មិនត្រឹមតែមានបន្ទប់ស្នាក់នៅយ៉ាស្រស់ស្អាត និងមានផាសុកភាពប៉ុណ្ណោះទេ តែក៏មានសេវាកម្មជួលបន្ទប់រៀបចំកម្មវិធី សិក្ខាសិលា ការប្រជុំ ខ្នាតតូច និង មធ្យម កម្មវិធីខួបកំណើត និង កម្មវិធី ជប់លៀងផ្សេងៗ ក្នុងតម្លៃសមរម្យ ដែលមានបន្ទប់ ធំទូលាយ ដែលអាចផ្ទុកមនុស្សបានពី ៦០ ទៅ ៧០នាក់ មានបំពាក់ LCD. Projector ,ក្តាខៀន មានម៉ាស៊ិន ត្រជាក់់ កង្ហារ បន្ទប់ នៅជាន់ផ្ទាល់ដី ងាយស្រួល ចេញចូល ស្ងាប់ស្ងាត់ល្អ កន្លែង ចតយាន្តយន្ត ធំទូលាយ  មានសន្តិសុខយាម ការពារបានល្អ បន្ទប់ទឹកស្អាត អាហារសម្រាន់ អាហារថ្ងៃត្រង់ អាហារល្ងាច  មានទឹកសុទ្ធ និង សំភារៈផ្សេងៗដែលមានបុគ្គលិក រួសរាយរាក់ទាក់ សេវាកល្អ ឯតម្លៃក៏សមរម្យ។

គួរឱ្យដឹងផងដែរថា កូកូណាត់ហៅ​បាត់ដំបង មានទីតាំងស្ថិតនៅ សង្កាត់ព្រែកព្រះស្ដេច ឃុំព្រែកព្រះស្ដេច នៅខាងក្រោយរូបសំណាក់តាដំបងក្រញូវប្រហែល ៥០ មែត្រ ចូលតាមច្រកសួន ក្រោយ​សកលវិទ្យាល័យ​ UME ដោយក្នុងមួយបន្ទប់មានតម្លៃខ្ទង់ចាប់ពី ​15$  ដល់ ​30$  ប៉ុណ្ណោះ  ដោយលោកអ្នកអាចសាកសួរព័ត៌មានបន្ថែម និងកក់បន្ទប់តាមរយៈលេខទូរស័ព្ទ​ 015 655447/ 017 655447៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖The Coconut House Hotel& Restaurant

24796336_1525702000856446_4566412065869155936_n

29432364_1628503440576301_8754299726909092219_n

58852853_2160506967375943_5288286931124224000_n

60157323_2180237982069508_1842013281712078848_n

60829703_2201568346603138_7888340628952580096_n

60905142_2201568273269812_6268871528654307328_n


61187000_2205919052834734_5923171225906970624_n

61255031_2205919032834736_6265164748539559936_n

61333783_2208159822610657_9149821327501164544_n

61532371_2208159355944037_8481743884777422848_n

61865654_2220323028061003_6390060670930386944_n

62007424_2223040471122592_2706839761766580224_n

62233397_2223041314455841_6298593290753146880_n

62234141_2220323034727669_8833376937519874048_n

65486380_2274422705984368_501638380442877952_n

65612820_2276040639155908_4117210496677969920_n

65785078_2276040685822570_6186274497188855808_n

65944808_2276039245822714_4631584004909301760_n