បេក្ខនារីដំបូងក្នុងកម្មវិធី X-Factor Cambodia ច្រៀងបទរបស់ Whitney houston បានល្អរហូតដល់គណកម្មការសសើរមិនដាច់ពីមាត់!

ភ្នំពេញ៖ កម្មវិធី X-Factor Cambodia បានចាប់ផ្ដើមដំណើរការរដូវកាលទី១ កាលពីយប់មិញនេះ​ដោយមានគណកម្មការបួនរូបគឺ លោក ខេមរៈ សេរីមន្ត លោក ណុប ប៉ាយារិទ្ធ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន។ កម្មវិធីប្រឡងចម្រៀងនេះ បានចាប់ផ្ដើមផ្សាយវគ្គ Judge Audition នៅលើកញ្ចក់ទូរទស្សន៍​ហង្សមាស HDTV ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

Screen Shot 2019 07 08 At 12.16.47 PM

Screen Shot 2019 07 08 At 12.16.37 PM

Screen Shot 2019 07 08 At 12.16.20 PM

បេក្ខនារីដំបូងនៃកម្មវិធីនេះ មានឈ្មោះថាកញ្ញា កែវ ច៍ន្ទដាលីន អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ បានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសដែលមានចំណងជើងថា «I Have Nothing» ដែលជាសំនៀងដើមរបស់អ្នកចម្រៀងស្រី Whitney Hoston ដែលជាបទចម្រៀងដែលមានតុងខ្ពស់ និងពិបាកច្រៀង តែបេក្ខភាពរូបនេះ នៅតែអាចបកស្រាយបានយ៉ាងល្អ រហូតទទួលបានការសសើរមិនដាច់ពីមាត់ ពីគណកម្មការទាំង៤រូប ហើយក៏ទទួលបាន YES បួន ដើម្បីបន្តទៅវគ្គខាងមុខផងដែរ។


Screen Shot 2019 07 08 At 12.27.47 PM

គួរបញ្ជាក់ផងដែរថា កម្មវិធី X-Factor ជាកម្មវិធីប្រឡងចម្រៀងល្បីមួយនៅក្រៅប្រទេស​ដែលត្រូវបានទិញសិទ្ធិផ្ដាច់មុខដើម្បីរៀបចំផលិតនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនហង្សមាស និងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ បេក្ខភាពដែលទទួលបានជ័យលាភីពីកម្មវិធីនេះ នឹងក្លាយជាតារាចម្រៀងកុងត្រាជំនាន់ថ្មីនៃក្រុមហ៊ុនរស្មីហង្សមាស បូករួមជាមួយទឹកប្រាក់រង្វាន់ ១០០លានរៀល និងពានរង្វាន់មួយផងដែរ៕

ទស្សនាបទចម្រៀង I Have Nothing ពីបេក្ខភាព កែវ ច័ន្ទដាលីន ខាងក្រោមនេះ៖

https://www.youtube.com/watch?v=MCW10XZpzT4&t=413s