ផ្កាចាហួយ នៅភ្នំអំពិល ខេត្តសៀមរាបចាប់ផ្តើមរីកហើយ ​ឡើងស្រស់ស្អាតដូចឋានសួគ៌!

សៀមរាប៖ ផ្កាចាហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ​ស៊ីជម្ពូរស្រស់ស្អាត ​ដុះនៅក្នុងព្រៃ​ ដែលមនុស្សភាគច្រើនប្រហែលជាស្គាល់ច្រើនព្រោះផ្កាមួយនេះត្រូវបានគេក្រងជាកម្រងផ្កាលក់នៅតាមផ្លូវទៅលេងទឹកជ្រោះគីរីរម្យ។ តែសម្រាប់អ្នកចង់ទស្សនាវាលផ្កាចាហួយស្រស់ស្អាតមួយវាលធំ ​ដូចឋានសួគ៌ ​« ក្នុងស្រុក ​» ​សូមណែនាំទៅកន្លែងមួយនោះគឺ  «ភ្នំអំពិល » ខេត្តសៀមរាប។

«ភ្នំអំពិល » ត្រូវបានគេដឹងថា ចាប់ពីខែ៧ទៅ ផ្កាចាហួយនឹងចាប់ផ្ដើមរីកឡើងពាសពេញដី ​ប្រកបដោយភាពស្រស់ស្អាត អមដោយទេសភាពជុំវិញធម្មជាតិខៀវស្រងាត់​ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយប្លែកតែម្តង នៅក្នុងនោះផ្កាអំពិលក្រៅពីជាផ្កាដ៏ស្រស់ស្អាត ​ត្រូវបានគេដឹងថាអាចបេះផ្កាវាធ្វើជាអន្លក់សម្រាប់ទទួលទានផងដែរ។

នៅក្នុងនោះ ​ដើម្បីទៅដល់វាលផ្កាអំពិលដ៏ស្រស់ស្អាត មធ្យោបាយការធ្វើដំណើររាងពិបាកបន្តិចហើយ ​ដោយលោកអ្នកត្រូវតែជួលគោយន្តជិះឡើងភ្នំទើបបាន ​ព្រោះយើងមិនអាចជិះយានយន្តឡើងបាននោះទេ  ហើយជាពិសេសពេលទៅលេង​កម្សាន្ត អ្នកអាច​វេច​ខ្ចប់​អាហារ​យក​ទៅទទួលទានទីនោះ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​។

គួរឱ្យដឹងផងដែរថា ផ្កាចាហួយ នៅភ្នំអំពិល មួយវាលធំដុះពាសពេញដីយ៉ាងស្រស់ស្អាតដូចឋានសួគ៌នេះ មានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

38752146_1600981636678763_628010736496410624_n

38765830_1600982833345310_1174312022288891904_n


38804508_1600981466678780_5138023501659111424_n

38907504_1099846230171885_1197530499526950912_n

52552003_346999819241275_8010410226639437824_n

65781832_439028539982028_1999355014849495040_n

ចេស២

ចេស៣

ចេស៥