ថៃបានផលិតខ្សែភាពយន្តដកស្រង់ពីរឿងពិតនៃការបាត់ខ្លួនកីឡាករថៃទាំង ១៣រូបនៅរូងភ្នំថាំហ្លួងមានចំណងជើងថា Nang  Norn  ឬ The  Cave

ថៃ៖ ករណីរឿងរ៉ាវវង្វេងបាត់ខ្លួនជាប់គាំងក្រុមកីឡាករថៃទាំង១៣នាក់ ក្នុងល្អាងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ ដែលបានធ្វើឱ្យមានការផ្អើលអស់បណ្ដាអ្នកលេងបណ្ដាញសង្គម  រួមទាំងសារព័ត៌មានមិនថាក្នុង និងក្រៅប្រទេសយ៉ាងកក្រើកនោះ បើគិតមកទល់ពេលនេះមានរយៈពេលមួយឆ្នាំទៅហើយ។

ជាក់ស្តែងនៅក្នុងពេលនោះ ​ជាសំណាងល្អមែនទែនដោយមានការដុតដៃដុតជើងពីក្រុមជួយសង្គ្រោះទាំងក្នុងប្រទេសថៃ និងអន្តរជាតិ ​អស់រយៈពេលជាង១០ថ្ងៃចាប់ពីថ្ងៃបាត់ខ្លួននៅថ្ងៃទី ២៣ ខែមិថុនា  ទីបំផុតក៏បានរកឃើញ និងជួយសង្គ្រោះក្មេងៗចេញពីរូងភ្នំបានយ៉ាងជោគជ័យ និងសុវត្ថិភាពនៅថ្ងៃទី ១០ ខែកក្កដា តែគួរឱ្យសោកស្តាយ ក្នុងបេសកម្មដ៏លំបាកមួយនេះ បានធ្វើឱ្យបាត់បង់ជីវិតលោក Saman Kunan ដែលជាអតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃម្នាក់ផងដែរ។

93f86c44f831b72a1675c3523f1adf92b496e547

3ed7a5e96eb08c55babd62f446c2cbe186210802

ក្រោយពីក្មេងៗកីឡាករ ​និងគ្រូបង្វឹកបានជួយសង្គ្រោះដោយជោគជ័យ ដោយមិនមានអ្នកណាម្នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរនោះ ​មានដំណឹងមួយបានឱ្យដឹងថាមានក្រុមការងារផលិតកុនមួយ គ្រោងនឹងផលិតជាភាពយន្តដែលដកស្រង់ចេញពីហេតុការណ៍ពិតដែលកើតឡើងចំពោះក្មេងទាំង១៣នាក់នេះទៀតផង ​ដែលបានចាប់ផ្តើមថតនៅក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំមុន។

ស្រាប់តែថ្មីៗនេះ ផ្ទាំង ​Poster  រឿង « นางนอน (The Cave)​»  ដែលជាសាច់រឿងនិយាយពីការបាត់ខ្លួនរបស់ក្មេងៗកីឡាករទាំង ១៣នាក់ បានលេចចេញជាផ្លូវការ ដោយត្រូវបានគេដឹងថាស្ថិតនៅក្រោមការផលិតរបស់ផលិតកម្ម De Warrenne Pictures Ltd និងដឹកនាំសម្តែងដោយជនជាតិថៃកាត់អ៊ីរ៉ាក់ លោក Tom Waller។

66645885_456862261539174_1727715534721515520_n

CB28D346F6E8488DB7562CB13F06A590


គួរឱ្យដឹងផងដែរថា  តាមគម្រោងខ្សែភាពយន្តមួយនេះ នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ ​២០១៩ នេះដើម្បីរំលឹកខួបមួយឆ្នាំនៃហេតុការណ៍បាត់ខ្លួនដ៏រន្ធត់មួយនេះ ​តែតាមព័ត៌មានមិនផ្លូវការរបស់គេហទំព័រថៃមួយបានឱ្យដឹងថា ​ខ្សែភាពយន្ត « นางนอน (The Cave)» អាចនឹងពន្យារពេលចាក់បញ្ចាំងរហូតដល់ខែកញ្ញា ​ឬដល់ខែតុលា ​ឆ្នាំ ​២០១៩ នេះ។

កុំភ្លេចណាចង់ដឹងថា ​តើខ្សែភាពយន្ដដែលលើកឡើងពីហេតុការណ៍ពិតនៃការបាត់ខ្លួនកីឡាករថៃទាំង​១៣នេះ នឹងចាក់បញ្ចាំងជាផ្លូវការនៅក្នុងខែណា និងមានរឿងរ៉ាវជក់ចិត្តដល់កម្រិតណា យើងនឹងរង់ចាំទស្សនាទាំងអស់គ្នា!

By: Admin_Scarlet Witch  (រក្សាសិទ្ធ) ពោតផ្ទុះ-PopcornKh

64207572_444389092786491_471057869697974272_n

62609807_444389639453103_3192751672778555392_n

7fbf4689717447ae12472b693d4f5013

66339232_457859298106137_2773244440108597248_n

60227088_430287234196677_7631845774740946944_n