បាត់មុខយូរ ម្ចាស់បទ កំដរអូនជូតទឹកភ្នែក ប្រុសស្អាត Justin Time ត្រលប់មកវិញជាមួយបទថ្មីល្បីពេញហ្វេសប៊ុក (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីបាត់មុខយូរពីវិថីសិល្បៈលោក Justin Time ដែលធ្លាប់បានកសាងឈ្មោះល្បីល្បាញតាមរយៈការបង្កើតក្រុមរាំអន្តរជាតិ រហូតបានលេចចេញបទចម្រៀង Original Song ដ៏ល្បីមានចំណងជើងថា « កំដរអូនជូតទឹកភ្នែក » កម្លោះសង្ហា Justin Time បានត្រលប់មកវិញជាមួយបទថ្មីចំណីអារម្មណ៍ប្លែក មានចំណងជើងថា « Come Back to Me»។

បទចម្រៀងថ្មីមួយនេះ បាននឹងកំពុងតែទទួលបានការគាំទ្រជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករហូតមានអ្នកចុចចូលមើលដល់ទៅខ្ទង់ម៉ឺន ជាពិសេសក៏មានអ្នកគាំទ្រលោកមួយចំនួនរំភើប និងរីករាយជាខ្លាំងដែលលោកបានត្រលប់មកវិថីសិល្បៈវិញបែបនេះ។

ក្រៅពីបទចម្រៀងមានអត្ថន័យចាក់ដោតសោកសៅសម្រាប់អ្នកដែលបាត់បង់ស្នេហា វីដេអូចម្រៀង MV មួយបទនេះក៏បានផ្តិតនូវទេសភាពស្អាតៗគួរឱ្យចាប់អារម្មណ៍ផងដែរ។

គួរឱ្យដឹងផងដែរថា Justin Time មិនត្រឹមតែមានដុងខាងសិល្បៈខាងក្បាច់រាំអន្តរជាតិប្លែកៗយ៉ាងរស់រវើក និងមានទឹកដមសំឡេងពិរោះប៉ុណ្ណោះទេ លោកក៏ត្រូវបានគេដឹងថាជានិស្សិតដែលមានសមត្ថភាពម្នាក់ដែលបានបញ្ចប់ការសិក្សាពីក្រៅប្រទេសផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

123

124


479

13567

61123177_2241800219243372_2818294622659280896_n

56664565_2159768964113165_466272279697817600_n

61061926_2241820879241306_4057275473602805760_n