ឧទ្យានដងព្រែក កន្លែងលេងទឹកដ៏ធំបំផុតប្រចាំខេត្តកំពត ​ជាពិសេសការជិះខ្សែរ៉តបែបផ្សងព្រេងយ៉ាងព្រឺព្រួចដែលគួរតែសាកឱ្យបានម្តងក្នុងមួយជីវិត

កំពត៖ នៅក្នុងខេត្តកំពតម្តុំទឹកឈូ ​ក្រៅពីមានរីហ្សតស្នាក់ស្អាតៗ ក៏មានកន្លែងកម្សាន្តសប្បាយដ៏ជក់ចិត្តច្រើនកន្លែងដែរ  ដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បី និងធំជាងគេ ​នោះគឺ ​« ឧទ្យានដងព្រែក » ។

ឧទ្យានដងព្រែក គឺជាកន្លែងកម្សាន្តថ្មី  ដែលអាចឱ្យអ្នកមកកម្សាន្តរីករាយជាមួយនឹងការលេងទឹកយ៉ាងរីករាយដោយមានពោងឱ្យលោតលេងទៀតផង។ ​ជាពិសេសលោក​អ្នកក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​កៃយ៉ាក់ និងជិះទាទឹកនៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ​ឬ​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មីបែប​ព្រឺព្រួចផ្សងព្រេង នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ​​ ។

លើសពីនោះ ​ឧទ្យានដងព្រែក ​ក៏មានកញ្ចុះអង្គុយលេង និងទទួលទានអាហារបែបអ្នកស្រុកយ៉ាងឆ្ងាញ់ពិសា ​គយគន់ទេសភាពដ៏ស្រស់បំព្រង និងខ្យល់បក់ត្រសៀកៗធ្វើឱ្យស្បើយអស់ទុក្ខកង្វល់នានាផងដែរ។

គួរឱ្យដឹងផងដែរថា ឧទ្យាន​ដង​ព្រែក មាន​ទី​តាំង​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត (ក្បែររមណីយដ្ឋានទឹកឈូ) ​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ ដែលបើកដំណើរការចាប់ពីម៉ោង  ៨ព្រឹក ​ដល់ម៉ោង ​៦ល្ងាច ​ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបានតាមរយៈលេខទូរស័ព្ទ 010 800 865 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ River Park - ឧទ្យានដងព្រែក

460f7eff B7a3 4de0 90e9 8cfc31bb56c8_large

13400938_1211384775561494_1038614131_n_large

16507870_579193832279691_2134612494066344024_n 600x450_large

27067719_734415856757487_2758586358046960279_n

51315376_972401669625570_4816610075034517504_n

51327429_972401596292244_1198628516506107904_n

51345936_972401639625573_1939974029670612992_n

51371530_972401692958901_2832928817482301440_n

51612645_972401769625560_8706364931986948096_n

51654908_972401526292251_7380004908436553728_n

51830157_972401562958914_3134317367111188480_n

67071794_1084492978416438_4626334975053004800_n


67080985_1084492928416443_6076687861170569216_n

67082392_1084492721749797_4998566205615767552_n

67101767_1084492795083123_5077416664094474240_n

67112048_1084492741749795_4093539583289982976_n

67152111_1084492818416454_1267403557234016256_n

67188827_1084492995083103_115252913357455360_n

67216636_1084492641749805_195411417011060736_n

67234101_1084492651749804_7327113670381535232_n

67242248_1084492841749785_4699169172192493568_n

67274693_1084493088416427_1735506979058614272_n

67314460_1084492875083115_6732254008326488064_n

67317869_1084493095083093_2079259084640485376_n

67443456_1084492908416445_6696262255400452096_n

67503242_1084492701749799_3420538548971896832_n

67514681_1084493061749763_7696539050349428736_n

67521345_1084493138416422_8713361244733571072_n

67538695_1084492958416440_7833228553503113216_n

IMG_20171021_164427_large