ចង់ជិះទូកលេងទេ? ​ទូកកម្សាន្តច្នៃថ្មីតាមមាត់ទន្លេម្តងនេះ ​ដឹងតែសប្បាយកប់ហើយ

ភ្នំពេញ៖ បើនិយាយពីមាត់ទន្លេ  ក្រៅពីការដើរកម្សាន្តស្រូបយកខ្យល់អាកាសល្អ   ការជិះទូកកម្សាន្តតាមដងទន្លេគឺជាបរិយាកាសថ្មីដែលគ្រប់គ្នាតែងតែទៅកម្សាន្តជាប់មិនដាច់។

តែដោយសារតែការផ្លាស់ប្តូរទីតាំងថ្មី ​ការជិះទូកលេងកម្សាន្តត្រូវបានខកខានមួយរយៈធំ  តែពេលនេះលែងបារម្ភហើយ ​« ក្នុងស្រុក ​» ​សូមណែនាំទៅកន្លែងជិះទូកលេងកម្សាន្តថ្មីដែលមានភាពច្នៃប្រតិដ្ឋស្រស់ស្អាតជាងមុន ​នោះគឺ Okay  Light Boat  ។

Okay  Light Boat  គឺជាទូកដែលអាចជិះលេងតាមដងទន្លេមេគង្គ ដើម្បីកំសាន្តអារម្មណ៍បែបដ៏រ៉ូមែនទិច ដោយមានចង្វាក់ភ្លេងរនាតខ្មែររន្តំចិត្ត ​ដោយលោកអ្នកអាចស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយ និងគយគន់មើលទេសភាពដងទន្លេទស្សនាការនេសាទត្រីនារដូវទឹកឡើង ព្រមទាំងអាចពិសារអាហារដ៏ឆ្ងាញ់ពិសាជាមួយនឹងតំលៃសមរម្យបំផុតផងដែរ។

ក្រៅពីអាចជិះទូកលេងកម្សាន្តជាលក្ខណៈ ក្រុមគ្រួសារ មិត្តភ័ក្ដិ គូស្នេហ៍ Okay  Light Boat  ក៏មានទទួលរៀបចំពិធីជប់លៀង ខួបកំណើត ប្រជុំមុខជំនួញ ផ្សេងៗ បំពេញតាមតម្រូវការទៀតផង។

ទូកកម្សាន្តថ្មីឈ្មោះ ​Okay  Light Boat  នេះមានទីតាំងនៅជិតណាហ្គាវើល ជាប់កំពង់ចំលង អរិយក្សត្រិយ៍ លោកអ្នកអាចធ្វើការកក់ទុកមុនតាមរយៈលេខទូរស័ព្ទ 096 564 7200/ 099 491 835 ដោយជនជាតិខ្មែរម្នាក់ត្រឹមតែ ​3$  និងជនបរទេសមានតម្លៃ ​8$  បូករួមនឹងអាហារសម្រន់ និងភេសជ្ជៈផងដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព ​Okay  Light  Boat

67892662_2394717263948588_4520152169336274944_n

67318479_2380922771994704_1858773382267404288_n

67079528_2363181113768870_8832054237916561408_n


67121553_2380922698661378_2814695367050788864_n

66821033_2363181037102211_7868070479259500544_n

67315912_2363181043768877_3939388555586961408_n

66368812_2355345801219068_5568359261710319616_n

66671652_2355345957885719_4139932428451971072_n

58382047_2223372654416384_3300997239618404352_n

58440159_2223372637749719_8489126864839770112_n

67129674_2380923711994610_4921277474555297792_n

66910246_2355345784552403_3680883304493481984_n