ថតរូបបែកផ្សែង! ​ជាមួយនឹងសួនកម្សាន្តបែបអឺរ៉ុបដំបូងគេនៅកម្ពុជា ​ធានាថាប្លែក ​ហើយស្អាតខ្លាំង

ចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអឺរ៉ុប ​ពិតជាក្តីស្រមៃមួយរបស់មនុស្សរាល់គ្នា ​ទាស់តែពិបាកទៅ ​ឯថ្លៃចំណាយក៏អស់មិនស្ទើរដែរ ​តែពេលនេះអស់បារម្ភហើយ ​ «ក្នុងស្រុក ​» សូមណែនាំសួនកម្សាន្តបើកថ្មី ល្បីថាស្រស់ស្អាតមិនធម្មតា ​អាចធ្វើឱ្យអ្នកទទួលអារម្មណ៍ថាបានទៅលេងប្រទេសអឺរ៉ុបដែរ នោះគឺ ​«  យូរ៉ូផាក ​(Euro  Park)  »

​«  យូរ៉ូផាក ​(Euro  Park)  » គឺសួនកម្សាន្តដែលពោរពេញទៅដោយអគារ  និងរចនាបថចម្លងពីកន្លែងកម្សាន្តសប្បាយៗល្បីៗប្រចាំប្រទេសអឺរ៉ុប ដែលអាច​​ឱ្យអ្នកមកកម្សាន្តថតរូបបានយ៉ាងសប្បាយ និងម៉ាអេម ​ដែលអាចមកលេងជាលក្ខណៈក្រុមគ្រួសារ ​មិត្តភក្តិ ​ថតរូប ​Pre-Wedding  ឬថតរូបទទួលសញ្ញាបត្រក៏បាន ​ដែលអមនឹងទេសភាពដើមឈើតូចធំយ៉ាងខៀវស្រងាត់ខ្យល់អាកាសល្អថ្លាល្អផងដែរ។

សួនកម្សាន្តនេះត្រូវបានគេដឹងថា ​មិនទាន់បើកសម្ពោធជាផ្លូវការនៅឡើយទេ ​តែមានអ្នកកម្សាន្តរាល់ថ្ងៃមិនចេះដាច់សោះ ​ដោយទីនេះនឹងត្រូវអភិវឌ្ឍន៍ជាហាងអាហារ ​និងភោជនីយដ្ឋានល្បីៗនាពេលខាងមុខផងដែរ។

គួរឱ្យដឹងផងដែរថា ​«  យូរ៉ូផាក ​(Euro  Park)  » មានទីតាំងនៅក្នុងសង្កាត់និរោធ ស្ថិតនៅក្នុងបុរីប៉េងហួត ដឺហ្គ្រេនស្តាផ្លាទីនីម ​តែម្តងដោយអាចធ្វើដំណើរតាមផ្លូវជាតិលេខ១ មានចម្ងាយពីស្ពានមុនីវង្ស ​ឬស្ពានច្បារអំពៅប្រមាណជា  ២គីឡូម៉ែត្រ ដែលមិនត្រឹមតែមានសួនកម្សាន្តបែបអឺរ៉ុបដ៏អស្ចារ្យនោះទេ ​តែក៏មានគម្រោងលំនៅដ្ឋានដ៏ប្រណីត ​អគារពាណិជ្ជកម្ម ​ខនខូ ផ្សារទំនើប ​និងកន្លែងទំនើបៗជាច្រើនផ្សេងទៀត៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Cambodia Property Report

67243497_1425397970945464_381553113481347072_n

67409001_1425397610945500_3358147972834525184_n

67540895_1425398067612121_7519748610079064064_n

67543836_1425397467612181_3009249207941857280_n

67599549_1425397430945518_7196034326524329984_n

67610101_1425397690945492_8945486922659135488_n

67619787_1425397977612130_4280793190958628864_n


67654492_1425398027612125_5290940254545510400_n

67662169_1425398207612107_5304475500381470720_n

67672092_1425397457612182_5122766360484511744_n

67672544_1425397874278807_1277141832936980480_n

67699834_1425398147612113_3005512058113359872_n

67721062_1425397827612145_3301954347310514176_n

67743628_1425397890945472_6610669845023293440_n

67762348_1425398100945451_1295205859793567744_n

67812196_1425398244278770_689142260150829056_n

68393607_1425397580945503_7251100046391771136_n

68607607_1425398157612112_889102438370377728_n

68800636_1425397937612134_6523162154110025728_n