គ្មានគូស្នេហ៍ណា ដែលថាមិនធ្លាប់ឈ្លោះគ្នានោះឡើយ តែទោះឈ្លោះគ្នាប៉ុនណាក៏ដោយ ក៏គេមិនបែកគ្នាដែរ សំខាន់ឱ្យតែគ្មានវត្តមានអ្នកទីបី

ជាការពិត គូខ្លះឃើញផ្អែមល្ហែម ស្និទ្ធស្នាល ល្អូកល្អើន ក៏មិនប្រាកដថា គេមិនធ្លាប់ឈ្លោះគ្នានោះទេ ជីវិតគូ រមែងមានឈ្លោះ មានខឹង មានអន់ចិត្តនឹងគ្នាខ្លះហើយ ប៉ុន្តែ ទោះគេឈ្លោះគ្នាប៉ុនណាក៏ដោយ ក៏គេនៅតែអាចត្រឡប់មកល្អនឹងគ្នាវិញ ព្រោះតែពាក្យថា ក្ដីស្រឡាញ់មួយដែលពិតប្រាកដ។

គេឈ្លោះ គេចេះរកវិធី​ផ្សះផ្សាឱ្យត្រូវរ៉ូវគ្នា គេឈ្លោះ គេចេះប្រឈមមុខ ដោះស្រាយជាមួយគ្នា គេឈ្លោះ គេចេះលួងលោម តាមទ្រគ្នា គេឈ្លោះ គេចេះសុំទោស គេចេះទទួលខុសត្រូវ គេចេះលើកលែង គេចេះអធ្យាស្រ័យឱ្យគ្នា មិនមែនឈ្លោះយកឈ្នះចាញ់ ប្រែពីស្រឡាញ់ទៅស្អប់ ឈប់ទាក់ទង បែកចែកផ្លូវគ្នានោះឡើយ។

67661556_1389027681238468_2221885692886122496_n

មនុស្សពីរនាក់ស្រឡាញ់គ្នា ទោះឈ្លោះគ្នាប៉ុនណា ក៏គេមិនបែកគ្នាដែរ ឱ្យតែចេះប្រឈមមុខដោះស្រាយជាមួយគ្នា។ មនុស្សពីរនាក់ឈ្លោះគ្នាប៉ុនណាក៏មិនបែកគ្នាដែរ សំខាន់កុំឱ្យតែមានអ្នកទីបីចូលមកជ្រៀតជ្រែក។ ស្រឡាញ់គ្នាពីរនាក់ ឈ្លោះគ្នាតែពីរនាក់ ត្រូវគ្នាតែពីរនាក់ កុំឱ្យអ្នកក្រៅចូលមកពាក់ព័ន្ធក្នុងរឿងស្នេហា ការទាស់ទែងគ្នារបស់អ្នក បើមិនដូច្នោះទេ ស្នេហាអ្នក ប្រាកដជាបែកបាក់មិនខានឡើយ។

67743874_1389027634571806_8631250979091644416_n


ត្រូវចាំថា មនុស្សសម័យនេះចាំតែឆ្លៀតឱកាសតែប៉ុណ្ណោះ មិនថារឿងស្នេហា ឬការរកស៊ីនោះទេ ឱ្យតែយើងភ្លេចខ្លួន គឺគេឆ្លៀតឆក់យកទៅហើយ។ ដូច្នេះ កុំចេះតែឈ្លោះគ្នា ហើយព្រងើយកន្តើយ បណ្ដោយឱ្យអ្នកទីបីចូលខ្លួនមកលួងលោម ឆក់ឱកាសយកមនុស្សរបស់យើងទៅ។

ឈ្លោះគ្នាដើម្បីបង្កើនការយកចិត្តទុកដាក់ បង្កើតបរិយាកាសឱ្យចេះខ្លាចបាត់បង់គ្នា មិនមែនឈ្លោះដើម្បីបែកគ្នានោះទេ។ ដូចពាក្យគេថា គូស្នេហា ឈ្លោះគ្នាខ្លះទើបសប្បាយ តែកុំឈ្លោះច្រើនពេក ខ្លាចអស់ពាក្យត្រូវឈ្លោះគ្នា៕

67756515_1389027674571802_2765302641851367424_n

67936129_1389027644571805_9205675843882319872_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុកសូមរក្សាសិទ្ធ