សារមន្ទីរព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស​.ស.រ) នៅចំកណ្ដាលក្រុងភ្នំពេញ ចំណាយពេលត្រឹមតែ ២ ទៅ ៣ ម៉ោង អាចស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ចកម្ពុជាជាង២១ សតវត្ស

ភ្នំពេញ៖ សារមន្ទីរព្រះស្រីឦសានវរ្ម័ន រឺ ហៅកាត់ថា សារមន្ទីរ ស.ស.រ (សារមន្ទីរសេដ្ឋកិច្ច និង រូបបិយវត្ថុនៃកម្ពុជា) គឺជាសារមន្ទីរដ៏ទំនើបមួយដែលបានបើកអោយដំណើរជាផ្លូវការកាលពីខែ មេសា ឆ្នាំ ២០១៩ ដែលសារមន្ទីរមួយនេះជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន ។

ដោយសារមន្ទីរនេះពិតជាមានសារៈសំខាន់ជាខ្លាំង ដែលកូនខ្មែរគ្រប់រូបគួរតែទៅយ៉ាងហោចណាស់អោយបានម្តង ត្រឹមតែ ​២ ​ទៅ៣ម៉ោង ព្រោះថាក្រៅពីបានរំលឹកឡើងវិញនូវអ្វីដែលយើងធ្លាប់ដឹង សារមន្ទីរនេះក៏បានបង្ហាញនូវរឿងរ៉ាវមួយចំនួនដែលយើងមិនធ្លាប់ដឹងអំពីប្រវត្តិសាស្រ្ត ។ តាមរយៈការបង្ហាញពីប្រវត្តិសាស្ត្រ ក៏ដូចជាកាវិវត្ត និង តថភាពក្នុងពេលបច្ចុប្បន្ន វាក៏ជាកន្លែងមួយដែលធ្វើអោយយើងកាន់តែយល់ច្បាស់ថា ហេតុអ្វីបានជាប្រទេសយើងស្ថិតនៅក្នុងចំនុចមួយនេះ តែអ្វីខ្លះដែលយើងកំពុងជួបប្រទះ ដើម្បីរួមគ្នាគិតបន្ដថា តើក្នុងនាមយើងជាពលរដ្ឋម្នាក់ យើងគិតឃើញអ្វីខ្លះសំរាប់ជួយ ប្រទេសជាតិសំរាប់ពេលអនាគត។

គួរឱ្យដឹងផងដែរថា សារមន្ទីរព្រះស្រីឦសានវរ្ម័ន រឺ ហៅកាត់ថា សារមន្ទីរ ស.ស.រ មានទីតាំងស្ថិតនៅក្នុងអគារលេខ១៦ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយបើកដំណើរការចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៦ ល្ងាច ពីថ្ងៃអង្គារដល់ថ្ងៃ អាទិត្ យ( សម្រាករៀងរាល់ថ្ងៃចន្ទ) និងមានតម្លៃសំបុត្រ  ២០០០រៀលសំរាប់សិស្ស និង កុមារ (កុំភ្លេចយកកាតសិស្សទៅ) ៤០០០រៀល សំរាប់ប្រជាជនខ្មែរ និង ២០០០០រៀលសំរាប់ជនបរទេស៕

ប្រភពរូបភាព និងអត្ថបទ៖ Planet Diew

56500806_2172911186334092_4226714905547374592_n

 

 

56610406_2172911246334086_7212769821212016640_n

 

68302015_2343509062586518_2497533584387080192_n

67671047_2086977994929782_3439652244360790016_n

68312994_2343508755919882_521436057963593728_n

56842597_2172911193000758_6610102080411533312_n

62313943_1108550706012073_2701541502995136512_n

62435855_1108550582678752_5431906557283532800_n

62484563_1108550739345403_4375757258630365184_n

62495022_1108550786012065_7204192084327137280_n

62592496_1108551659345311_9097598369177534464_n

62594085_1108551636011980_1650860058487029760_n


67962895_2343509089253182_3171846263062659072_n

68250236_2343509125919845_8487279878578634752_n

68256162_2343509035919854_6153795559359512576_n (1)

68256162_2343509035919854_6153795559359512576_n

68282815_2343508892586535_672740385637793792_n

68288306_2343509142586510_4205244647502512128_n

68321560_2343508969253194_2012191121614045184_n

68361124_2343509185919839_6089843504912007168_n

68406076_2343508925919865_9216297843466174464_n

68421376_2343508642586560_353961522017337344_n

68536000_2343508635919894_2696401110041624576_n

68606701_2343508839253207_8982902663402225664_n

68691430_2343509152586509_1340269472706985984_n

68712056_2343508622586562_8913161358111932416_n

68740565_2343508715919886_5970315737590398976_n

68747278_2343508879253203_1996186909533011968_n

68868592_2343509009253190_4928197852280127488_n

69046324_2343509222586502_3133559816484552704_n

69283075_2343509249253166_91809517272039424_n