អ្វីដែលសំខាន់សម្រាប់មនុស្សស្រី មិនមែនកាដូថ្លៃៗនោះឡើយ តែជាការស្រឡាញ់ និងការយកចិត្តទុកដាក់ មើលថែ ការពារនាង

មានមនុស្សប្រុសមួយចំនួននិយាយថា ឱ្យតែមានលុយច្រើនៗសម្រាប់នាង ឱ្យតែមានកាដូថ្លៃៗឱ្យនាងក្នុងថ្ងៃពិសេស ឬមានបាច់ផ្កាដែលមើលទៅឡូយឆាយហ៊ឺហា សម្រាប់លួងចិត្តនាង នឹងធ្វើឱ្យមនុស្សស្រី ស្រឡាញ់ដកចិត្តមិនរួចឡើយ ហើយបើទោះជាយើងខុសប៉ុនណាក៏ដោយ ក៏នាងនៅតែអាចអភ័យឱ្យយើងបានជានិច្ច។

ប៉ុន្តែកុំភ្លេចថា មនុស្សស្រីសម័យនេះ នាងមិនត្រូវការរបស់អស់ទាំងនោះ ពីអ្នកនោះឡើយ ព្រោះបើនាងចង់បាន នាងក៏អាចមានសមត្ថភាព រកលុយទិញដោយខ្លួនឯងបានដែរ តែអ្វីដែលសំខាន់នោះគឺ បើនាងបានរបស់នោះពីអ្នក វាត្រូវតែកើតចេញពីក្ដីស្រឡាញ់ពិតប្រាកដ កើតចេញពីទឹកចិត្ត ដែលអ្នកចង់ផ្ដល់ឱ្យនាងតែម្នាក់ប៉ុណ្ណោះ។

68746305_117295636297893_945957914059735040_n

បាច់ផ្កាឡូយឆាយ កាដូថ្លៃៗ មានតម្លៃមិនស្មើនឹង ទឹកចិត្ត និងក្ដីស្រឡាញ់ពិតប្រាកដ ដែលអ្នកមានឱ្យនាងនោះឡើយ ពេលខ្លះ ទោះរបស់នោះ​ មានតម្លៃថ្លៃប៉ុនណាក៏ដោយ តែបើអ្នកឱ្យនាងដើម្បីតែបោកចិត្តនាង ឱ្យដើម្បីតែលួងនាងយករួចខ្លួន ឬឱ្យដោយសារតែភាពទើសទាល់នោះ ក៏នាងមិនត្រូវការវានោះដែរ របស់នាងនាងចង់បានបំផុតគឺ ទឹកចិត្តរបស់អ្នក មិនមែន សម្ភារខាងក្រៅនោះទេ។

មនុស្សស្រី នាងចង់បានបំផុតគឺ ការស្រឡាញ់មួយដែលពិតប្រាកដ ភាពស្មោះត្រង់បរិសុទ្ធ មិនក្បត់នាង មិនធ្វើបាបចិត្តនាង មិនមើលងាយនាង និងមិនទុកនាងចោល។ ពេលវេលានៅក្បែរ មើលថែ យកចិត្តទុកដាក់ សម្រាប់នាង គឺពិតជាសំខាន់ ជួនកាល ចិត្តមនុស្សស្រី សឹងតែថា មិនចាំបាច់នាំនាងដើរលេងក៏បាន សំខាន់ឱ្យតែអ្នកទំនេរពីការងារ នៅផ្ទះកំដរនាង ក៏នាងសប្បាយចិត្តណាស់ហើយ។ មិនបាច់កាដូថ្លៃៗអីទេ ត្រឹមអ្នកនៅក្បែរ យកចិត្តទុកដាក់ បារម្ភ និងនិយាយស្ដីពីរោះជាមួយនាង គឺនាងត្រេកអរណាស់ហើយ៕


68994407_117295632964560_1403257410075754496_n

69062412_117295622964561_8863226685349167104_n

69388169_117295692964554_7017910805714698240_n

អត្ថបទ ៖​ ភី អេច

ក្នុងស្រុករក្សាសិទ្ធ