តើមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នកប្រសិនបើអ្នកគេង ៨ ម៉ោងរាល់ថ្ងៃ?

ការសិក្សាមួយបានបង្ហាញថាការគេងរយៈពេល ៨ ម៉ោងជាប្រចាំពិតជាមិនមែនជាការល្អប្រសើរទេប៉ុន្តែវាជាផ្នែកសំខាន់មួយនៃទម្លាប់ដែលមានសុខភាពល្អ។ កង្វះម៉ោងគេងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តអារម្មណ៍និងរាងកាយមានការប្រែប្រួល។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមានតែប្រជាជនអាមេរិកប្រហែលជា ៤០% ប៉ុណ្ណោះដែលគេងគ្រប់គ្រាន់។ តោះសូមក្រឡេកមើលថាតើមានអ្វីកើតឡើងប្រសិនបើអ្នកចាប់ផ្តើមផ្តល់អាទិភាពដល់ការគេងរបស់អ្នកបានច្រើននោះ។

បើយោងតាមគេហទំព័រល្បីរបស់បរទេសមួយបានបានចុះផ្សាយថា "Bright Side" ជឿថាវាមានសារៈសំខាន់ណាស់ក្នុងការឃ្លាំមើលការរកឃើញផ្សេងៗគ្នាអំពីសុខុមាលភាពរបស់យើងហើយមិនអាចរង់ចាំចែករំលែកព័ត៌មាននេះដល់អ្នកអានរបស់យើងបាននោះទេ។ តោះទៅអានហើយស្វែងយល់ទាំងអស់គ្នា។

អ្នកនឹងរៀនអ្វីៗឆាប់ចាប់បានលឿនជាងមុន។

You will learn new things quicker.

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់វានឹងមានឥទ្ធិពលទៅលើការអាចផ្តោតអារម្មណ៍លើជំនាញថ្មីៗនិងការចងចាំអ្វីថ្មីៗបានល្អប៉ុណ្ណា។ អ្នកវិទ្យាសាស្ត្របានរកឃើញថាយើងដំណើរការព័ត៌មានថ្មីៗនាពេលយើងគេង។ និយាយម៉្យាងទៀតចិត្តនិងរាងកាយរបស់អ្នកនឹងល្អប្រសើរនៅពេលព្រឹកបន្ទាប់ពីអ្នកបានសម្រាកបានត្រឹមត្រូវប្រសើរជាងមុនពេលដែលអ្នកបានប៉ះខ្នើយនៅកាលពេលយប់។ ហើយបែបនេះអនុវត្តចំពោះជំនាញថ្មីៗណាមួយចាប់រាប់ពីការសិក្សានៅសាកលវិទ្យាល័យរហូតដល់ពេលលេងកីឡាជាដើម។

អ្នកនឹងដឹងកាន់តែមានការគិតបែបស្វាហាប់

You will be more aware.

នៅពេលអ្នកសម្រាកឱ្យបានទៀងទាត់ការផ្តោតអារម្មណ៍និងជំនាញដោះស្រាយបញ្ហារបស់អ្នកកំពុងដំណើរការនៅកម្រិតល្អបំផុតរបស់អ្នក។ អ្នកអាចគិតកាន់តែច្បាស់និងធ្វើការសម្រេចចិត្តលឿនជាងមុន។ ភាពស្វាហាប់មានកាន់តែល្អប្រសើរនាពេលអ្នកគេងបាន៨ម៉ោងជាប្រចាំ។

អ្នកនឹងគ្រប់គ្រងទម្ងន់របស់អ្នកកាន់តែងាយស្រួល។

You will control your weight easier.

ការសិក្សានេះបានបង្ហាញថានាពេលយើងកំពុងគេងយើងបានបង្កើតអរម៉ូនមួយហៅថាលេទីនដែលប្រាប់ពីរាងកាយយើងថាយើងឆ្អែតឬយើងមិនត្រូវការអាហារទៀតទេ។ នៅពេលដែលយើងមិនបានសម្រាកគ្រប់គ្រាន់នោះវានឹងប្រាប់ពីការមានតុល្យភាពឬពុំមានតុល្យភាពហើយបើពុំមានតុល្យភាពទេយើងនឹងចាប់ផ្តើមទទួលអាហារច្រើនជាងមុន។

សុខភាពរបស់អ្នកនឹងប្រសើរឡើង។

Your health will improve.

អ្នកវិទ្យាសាស្ត្របានរកឃើញថាការគេងឱ្យបានគ្រប់គ្រាន់នឹងមិនត្រឹមតែកាត់បន្ថយកម្រិតស្ត្រេសរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពារហានិភ័យនៃជំងឺលើសឈាមនិងកូលេស្តេរ៉ុលខ្ពស់ទៀតផង។ ការគេងមិនលក់ក៏អាចនាំឱ្យមានបញ្ហាទាក់ទងនឹងបេះដូងគ្រប់ប្រភេទផងដែរ

អ្នកអាចការពារការវិវត្តនៃជំងឺទឹកនោមផ្អែម។

You may prevent the development of diabetes.


ការស្រាវជ្រាវបានរកឃើញថាការគេងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមនិងភាពប្រែប្រួលទៅនឹងអាំងស៊ុយលីនហើយជាលទ្ធផលការពារជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ វាហាក់ដូចជាដំណាក់កាលនៃការគេង“បានយូរ” គឺមានសារៈសំខាន់ណាស់សម្រាប់កាត់បន្ថយបញ្ហានេះហើយប្រសិនបើអ្នកធ្វើឱ្យពេលវេលាគេងរបស់អ្នកខ្លីអ្នកទំនងជានឹងទទួលរង់ជំងឺទឹកនោមផ្អែមជាពុំខាន។

អ្នកនឹងជាសះស្បើយពីជំងឺផ្តាសាយលឿន។

You will recover from the cold quicker.

តើអ្នកមានអារម្មណ៍ងងុយគេងនៅពេលអ្នកឈឺទេ? មែនហើយច្បាស់ជាមានហេតុផលសម្រាប់រឿងនេះ។ ការសិក្សាបានបង្ហាញថាបើរាងកាយរបស់យើងមានរបៀបគេងត្រឹមត្រូវនោះវាជាសះស្បើយពីជំងឺផ្តាសសាយបានយ៉ាងឆាប់។ របៀបនៃការគេងបានគ្រប់គ្រាន់នោះប្រព័ន្ធភាពស៊ាំរបស់យើងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សេងៗ។

ស្បែករបស់អ្នកនឹងមើលទៅស្អាតជាងមុន។

Your skin will look better.

ស្បែករបស់យើងគឺជាផ្នែកដ៏ល្អមួយនៃសុខភាពនិងសុខុមាលភាពទូទៅរបស់យើង។ ស្បែករបស់យើងគឺជាសរីរាង្គដ៏ធំបំផុតរបស់យើងហើយវាទទួលបានការប៉ះពាល់នឹងអាកាសធាតុពន្លឺកាំរស្មីយូវីធូលីនិងពន្លឺព្រះអាទិត្យហើយនៅពេលយើងគេងស្បែករបស់យើងនឺងជួសជុលដោយខ្លួនឯង។

អ្នកនឹងក្លាយជាអ្នកបើកបរដែលមានសុវត្ថិភាពជាងមុន។

You’ll be a safer driver.

នៅពេលដែលអ្នកគេងមិនបាន៨ម៉ោងយ៉ាងតិចនោះអ្នកនឹងមានអារម្មណ៍ឆេវឆាវនៅពេលអ្នកជួបបញ្ហាបន្តិចបន្ទួច។  ការសិក្សានេះបានបង្ហាញថាអ្នកបើកបរដែលខ្វះការគេងគ្រប់គ្រាន់មានអារម្មណ៍ឆាប់ខឹងច្រើនដូចជាអ្នកបើកបរដែលមានជាតិអាល់កុលជាដើម។

តុល្យភាពរបស់អ្នកក្នុងការធ្វើអ្វីមួយនឹងប្រសើរឡើង។

Your balance will improve.

នៅពេលអ្នកគេងបានគ្រប់គ្រាន់ការសម្របសម្រួលនិងតុល្យភាពរបស់អ្នកកាន់តែប្រសើរឡើងដែលអាចការពារអ្នកពីការរងរបួសរាងកាយនិងគ្រោះថ្នាក់គ្រប់ប្រភេទ។

តើអ្នកគេងប៉ុន្មានម៉ោង? តើអ្នកមានអារម្មណ៍ធូរស្បើយទេនៅពេលដែលអ្នកគ្រប់គ្រងពេលវេលាដើម្បីសម្រាកបាន ៨ ម៉ោងក្នុងមួយថ្ងៃនោះ? ប្រាប់យើងពីគំនិតរបស់អ្នកនៅក្នុងផ្នែកមតិយោបល់ខាងក្រោម។

Preview photo credit Depositphotos.com

ប្រភព៖ brightside.me

ប្រែសម្រួលដោយ៖ Knongsrok