របកគំហើញថ្មី៖ ឆ្អឹងភ្លៅ​សត្វដាយណូស័រមាឌ​ធំកវែង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​បារាំង

លោកបណ្ឌិត Maxime Lasseron ជាសាស្ត្រាចារ្យស្រាវជ្រាវនៅសារមន្ទីរជាតិនៃប្រវត្តិសាស្ត្រធម្មជាតិ(National Museum of Natural History of Paris)ក្នុងប៉ារីស បានពិនិត្យមើលឆ្អឹងភ្លៅសត្វដាយណូស័រដ៏ធំសម្បើមមួយ ដែលមាន​ប្រវែងជិត៣ម៉ែត្រកាលពីថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៩កន្លង​ទៅថ្មីៗ​នេះ ។

ឆ្អឹងភ្លៅដ៏ធំមួយ​នេះត្រូវបានគេរកឃើញកាលពីដើមសប្តាហ៍នៅក្នុងកំឡុងពេលជីកនៅទីតាំងសិក្សាស្រាវជ្រាវឆ្អឹងសត្វនៃតំបន់ Angeac-Charente ជិត Châteauneuf-sur-Charente ភាគនិរតីនៃប្រទេសបារាំង។


ឆ្អឹងភ្លៅមួយ​នេះ​បញ្ជាក់​ពី​ស្ថានភាពពិត​ទាំង​ស្រុងដែល​ធ្វើ​ឲ្យ​មានភាពងាយស្រួលក្នុងការអភិរក្ស។ ឆ្អឹង​នេះមានអាយុ ១៤០លានឆ្នាំប្រវែង 2 ម៉ែត្រនិងមាន​ទំងន់​៥០០​គីឡូ​ក្រាម​។ វា​ជា​ឆ្អឹង​របស់​សត្វដាយណូស័ហ្សូរីសូស៊ីត្រូស(ស៊ី​រុក្ខជាតិជាអាហា​)​ហើយ​វា​ជាសត្វដាយណូស័រមាន​ធ្មេញដ៏ធំបំផុតដែលគេស្គាល់តាំងពីពេលនោះមក។

ខណៈដែល​ឆ្អឹង​នៃ​សរីរាង្គរបស់​វា​ផ្សេង​ទៀតគ្មាន​ភាព​ពេញលេញ​តែ​ឆ្អឹង​ភ្លៅមួយ​នេះ​មានសភាពដើម​ទាំង​ស្រុង​ហើយ​ឆ្អឹង​ត្រកៀកដែល​ជា​ឆ្អឹងធំ​មួយ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​គេ​ជិគយក​មក​រក្សា​ទុក​និង​សិក្សាផង​ដែរ៕

ប្រភព៖CGTN

Knongsrok រក្សាសិទ្ធ