មនុស្សដែលស្រឡាញ់យើងពិត គេមិនខ្លាចនឹងបណ្ដើរយើងនៅទីសាធារណៈ ឬបង្ហាញឱ្យអ្នកណាដឹងនោះឡើយ

ពិបាករកបំផុតគឺ មនុស្សដែលស្មោះត្រង់ចំពោះទំនាក់ទំនងស្នេហា រឹតតែពិបាករកជាងនេះនោះគឺ មនុស្សដែលហ៊ានប្រឈមមុខនឹងគ្រប់យ៉ាងជាមួយយើង ហ៊ានបង្ហាញឱ្យអ្នកដទៃបានដឹងពីទំនាក់ទំនងរវាងយើង និងគេ ថាត្រូវជាអ្វីនឹងគ្នា។

អ្នកខ្លះស្រឡាញ់ហើយ ស្មោះហើយ តែគេនៅតែខ្លាចនឹងបង្ហាញឱ្យអ្នកដទៃបានដឹងអំពីទំនាក់ទំនង គេខ្លាចនឹងឱ្យអ្នកដទៃដឹងថាគេមានម្ចាស់ ឬមានដៃគូរួចហើយ ។ ចំណែកអ្នកខ្លះទៀត មិនហានប្រឈមមុខ កុំថាឡើយឱ្យអ្នកដទៃបានដឹង សូម្បីតែអ្នកផ្ទះទេ ក្រុមគ្រួសារគេ គេមិនហ៊ាននឹងបង្ហាញឱ្យដឹងផង ព្រោះតែពាក្យថា ខ្លាច។ ក៏មានអ្នកខ្លះទៀត មិនហ៊ានឱ្យអ្នកណាដឹងទេ ព្រោះខ្លាចមិនអាចទាក់ទងអ្នកផ្សេងទៀតបាន ខ្លាចគ្មានកង់សឺកួរ បែបហ្នឹងគេហៅថា មិនស្មោះត្រង់។

តែសម្រាប់អ្នកខ្លះទៀត គេមិនខ្លាចនឹងបង្ហាញឱ្យអ្នកដទៃដឹង នៅទីសាធារណៈនោះឡើយ ហើយក៏រឹតតែមិនចេះលាក់លៀម ចំពោះអ្នកណាដែលចង់ចូលមកជ្រៀតជ្រែកជីវិតគូរបស់គេ។ មនុស្សដែលស្រឡាញ់យើងស្មោះពិតប្រាកដ គេមិនខ្លាចនឹងបណ្ដើរយើងទៅគ្រប់កន្លែង ឱ្យអ្នកផ្សេងបានដឹង គេមិនខ្លាចនឹងណែនាំយើងឱ្យក្រុមគ្រួសារ ប៉ាម៉ាក់ បងប្អូន ឬមិត្តភក្តិគេបានដឹង ក៏រឹតតែមិនលាក់ ពេលមាននរណាម្នាក់ចង់ចូលមកដើរតួជាអ្នកទីពីរ ឬទីបី គេហ៊ាននិយាយថា " សុំទោស! ខ្ញុំមានមនុស្សខ្ញុំស្រឡាញ់ហើយ ខ្ញុំមានម្ចាស់បេះដូងហើយ " គឺគេមិនលាក់បាំងនោះឡើយ នេះទើបគេហៅថា មនុស្សស្មោះចំពោះដៃគូ មិនថានៅចំពោះមុខ ឬក្រោយខ្នង នៅជិត ឬនៅឆ្ងាយគ្នាទេ ក៏គេនៅតែមិនក្បត់ដៃគូ ឬមនុស្សដែលគេស្រឡាញ់នោះទេ គេនៅតែជាមនុស្សដែលស្មោះត្រង់ គោរព និងឱ្យតម្លៃមនុស្សដែលគេស្រឡាញ់ជានិច្ច៕

563b54f28b0cfe7cf7776af93eacc311


Photo 1 1493364136935

Photo 13 15645903086431592275042

Weir Bella 1

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ