លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ចេញចម្រៀងមួយបទ ដុតស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្ត (មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់តារាចម្រៀងកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន (Khanh Sioun) ម្ចាស់បទ « ស្រឡាញ់គ្នាយូរម៉េចស្ទាវ » ដែលធ្លាប់បានផ្ទុះយ៉ាងខ្លាំងនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមក រហូតមានផលិតកម្មស្រុកខ្មែរល្បីទិញសិទ្ធមកច្រៀងឡើងវិញផងដែរ។

ហើយសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ លោកស្រាប់តែបានចេញនូវចម្រៀងថ្មីមួយបទទៀតហើយ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ មានចំណងជើងថា « សឹកសង្ឃអស់ហើយ » ដោយនៅក្នុងបទចម្រៀងមួយបទនេះ មានអត្ថន័យដុតផងអប់រំស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្តផង ឱ្យបែរមកស្លៀកពាក់បែបប្រពៃណីវិញផងដែរ សូម្បីតែសាច់រឿងចម្រៀង (MV)ក៏មានភាពកំប្លុកកំប្លែង ក្នុងន័យជួយលើកតម្កើននូវប្រពៃណី និង តម្លៃនារីខ្មែរយើងទៀតផង។

គួរឱ្យដឹងផងដែរថា បទចម្រៀង « សឹកសង្ឃអស់ហើយ » ដែលកំពុងតែទទួលបានការចាប់អារម្មណ៍មួយបទនេះ ត្រូវបាននិពន្ធទំនុកច្រៀងដោយអ្នកនិពន្ធទំនុកចម្រៀង និងសាច់រឿងល្បី លោក យន ប៊ុនរាជ និងនិពន្ធបទភ្លេងថ្មី និង មេឡូឌីដោយលោក Chhit Tengrith

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Khan Sioun (1)

56520032_1167656063412671_4417830324470284288_n

63081787_1041382999390251_1192276813926105088_n


Photo_2019 09 16_19 31 27

Photo_2019 09 16_19 31 26

Photo_2019 09 16_19 31 21

Photo_2019 09 16_19 31 17

Photo_2019 09 16_19 31 16