អីយ៉ាស់ឆ្ងាញ់ប្លែក! ​នំអន្សមខ្មែរកម្ពុជាក្រោមយើង ​ស្នូលពងទាប្រៃ  សាកម្តងដឹងតែជាប់មាត់ (មានវីដេអូ)

ជាការពិតណាស់ ​ឱ្យតែដល់រដូវបុណ្យភ្ជុំម្តងៗ ប្រជាពលរដ្ឋខ្មែរតាមទីស្រុកស្រែចម្ការក្រៅពីនាំគ្នាទោធ្វើបុណ្យធ្វើទានប្រគេនចង្ហាន់ព្រះសង្ឃនៅទីវត្តអារាម ​ឱ្យតែរាល់ជិតភ្ជុំធំគេនឹងនាំគ្នាវេចអន្សមនៅតាមផ្ទះគ្រប់ៗគ្នាមិនដែលអាកខានឡើយ។

ជាក់ស្តែងនំអន្សមខ្មែរយើងមានច្រើនប្រភេទណាស់ ​ទៅតាមតំបន់ខុសៗគ្នាបន្តិចបន្តួច ​ទាំងការវេច ​ទាំងគ្រឿងផ្សំជាដើម  តែសម្រាប់អន្សមខ្មែរនៅកម្ពុជាក្រោមវិញ ​ហាក់មានភាពខុសប្លែកពីអន្សមខ្មែរកណ្តាលដាច់តែម្តងពោលគឺទាំងរូបរាង ​រសជាតិ ​និងគ្រឿងផ្សំ ឯរសជាតិពិតជាឆ្ងាញ់ប្លែកស្ទើរនឹកស្មានមិនដល់។

នំអន្សមកម្ពុជាក្រោម ​ត្រូវបានគេដឹងថាមានតែប្រជាជននៅក្នុងតំបន់កម្ពុជាក្រោម (ពេលនេះស្ថិតក្នុងប្រទេសវៀតណាម) ​តែប៉ុណ្ណោះដែលចេះវេច ​ចំពោះរូបរាងនំគឺធំខ្លាំង ​ដោយក្នុងមួយនំមានទម្ងន់ជាង ​១គីឡូឯណោះ។

ចំណែកសាច់ខាងក្នុងវិញ ​អង្ករដំណើបត្រូវលាយជាមួយស្លឹកងប់ឱ្យចេញជាពណ៌បៃតងដោយមិនលាយជាមួយកាកដូង ​ឬខ្ទិះដូងដូចនំអន្សមខ្មែរកណ្តាលឡើយ។  ឯស្នូលខាងក្នុងវិញ ​សណ្តែកបាយត្រូវបានគេកិនហើយស្ងោរឱ្យឆ្អិនជាមុនសិន ​រួចវេចជាមួយសាច់ជ្រូកបីជាន់ និងពងទាប្រៃឆ្អិនចំនួន​៣គ្រាប់ ​ធ្វើជាស្នូលកណ្តាលមួយ។ បន្ទាប់ពីបានស្នូលកណ្តាលហើយ ​ទើបគេយកស្នលនោះវេចជាមួយអង្ករអំណើប និងស្លឹកចេកជារាង ​៤ជ្រុង ​ដោយសារការវេចជា៤ជ្រុងអាចជួយការពារចូលទឹកផងដែរ។

ដូចសម្រាប់អ្នកដែលចង់សាកល្បងភ្លក្សនំអន្សមខ្មែរកម្ពុជាក្រោមយេីងដែលវេចដោយអង្ករដំណើបសុទ្ធក្រោមស្នាដៃផ្ទាល់របស់បងប្អូនខ្មែរនៅកម្ពុជាក្រោមពិតៗ 100% លោកអ្នកអាចទំនាក់ទំនងហ្វេសប៊ុក​ Neang Neang Lee Nee ឬតាមរយៈលេខទូរស័ព្ទ 081 989 909 ដោយ៖

-នំអន្សមជ្រូកមួយទំងន់១គីឡូ ២ខាំ តម្លៃ ២៥០០០៛

- នំអន្សមចេកមួយទំងន់១គីឡូ តម្លៃ ២០០០០៛ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Neang Neang Lee Nee

Picture21 15

70638462_479490105937795_5085906976920043520_n

70177827_479490165937789_614255914752409600_n

Picture22 14


70323791_479490365937769_4802326375312654336_n

70865206_479490432604429_1845955344430268416_n

70172243_479490259271113_7592756293832540160_n

70880742_479490309271108_7987831858442272768_n

70342280_479490282604444_2281904248780226560_n

70628539_479490205937785_8888622324459241472_n

70232742_479490225937783_4466779366663127040_n

70850282_479490329271106_2388493384172961792_n

71527926_479501069270032_8086309170707431424_n

70183657_479490475937758_8800107738592968704_n