អបអរសាទរ! កូនខ្មែរ ​៣ក្រុមជាប់ជ័យលាភីនៅស្រុកខ្មែរ ​ត្រៀមនាំខ្សែភាពយន្តខ្នាតខ្លីទៅប្រកួតបន្តនៅប្រទេសជប៉ុនឆាប់ៗនេះហើយ!

ភ្នំពេញ៖ ​ជារឿងមួយដ៏គួរឱ្យរំភើប និងមោទកបំផុត ​ដោយថ្មីៗនេះកូនខ្មែរ៣ក្រុម​ មក​ពីសា​លា​រៀន​ផ្សេង​ៗគ្នាទាំងនៅទីក្រុងភ្នំពេញ និងនៅតាមខេត្តបានជាប់ជ័យលាភីក្នុងការប្រកួតភាគ​យន្ត​កុមារ​អន្តរជាតិ​អាស៊ី​ (AICFF​) ជាមួយ​សិស្សចំនួន ៦៩ក្រុម​ មក​ពី​វិទ្យាល័យ​ផ្សេង​ៗគ្នា​នៅ​កម្ពុជា​។

ដោយនៅក្នុងការប្រកួតនេះ ក្រោយពីជម្រុះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងស្វិតស្វាញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកម្ពុជា-ជប៉ុន (CJCC) នៅក្នុងចំណោម៦៩ក្រុម គណកម្មការបានធ្វើការជម្រុះសល់ត្រឹមតែ៣ក្រុមប៉ុណ្ណោះ ដើម្បីឆ្លងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅជប៉ុន នាថ្ងៃខាងមុខ ដោយចំណាត់ថ្នាក់៖

-លេខ១ បានទៅលើរឿង «លោកឪពុក» ដែលមានយុវជន៣រូប មកពីវិទ្យាល័យព្រះមន្នីវង្ស ខេត្តបាត់ដំបង។

-លេខ២ បានទៅលើរឿង «កម្មផល» យុវសិស្សមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ២រូប និងមកពីវិទ្យាល័យទួលទំពូង១រូប។

-លេខ៣ បានទៅលើរឿងខ្លីដែលមានចំណងជើងថា «ការសម្រេចចិត្ត» យុវជនមកពីវិទ្យាល័យព្រះមន្នីវង្ស ខេត្តបាត់ដំបង។

គួរឱ្យដឹងផងដែរថា ​សម្រាប់ យុវជន៣ក្រុម​ មាន​សមាជិក​សរុប៩នាក់​ ដែល​បានជាប់​ជ័យលាភីទាំង៣ចំនាត់ថ្នាក់នៅពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​កម្ពុជា​ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​ អញ្ញើ​ញទៅ​ប្រទេស​ជប៉ុន​ ក្រោម​កម្មវិធី​ JENESYS​ 2019​ ដើម្បី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មហោស្រព​ នៅ​ទី​ក្រុង​មិ​ណាមិ​ អាវ៉ា​ជិ​ ខេត្ត​ហ៊ី​យ៉ូ​ហ្គោ​ នា​ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះថែមទៀតផង​៕

70439278_2406912029428071_1829790174154850304_n

70515362_2406911892761418_694854313251438592_n


70706607_2406912262761381_384461523600277504_n

70765911_2406912202761387_4430697672826945536_n

71564496_2406912076094733_2710374532736090112_n

70263952_2406912129428061_5765573478358974464_n

4

3

2

1