៩រូបភាព ស្ដែងឱ្យឃើញថា កាលពីមុន និងបច្ចុប្បន្ននេះ ខុសគ្នាឆ្ងាយខ្លាំងប៉ុនណា

អ្វីៗគ្រប់យ៉ាង តែងតែមានការប្រែជានិច្ច មិនថាមនុស្ស របស់របរប្រើប្រាស់ ឬបច្ចេកវិទ្យាទំនើបៗនោះឡើយ គឺសុទ្ធសឹងតែមានការច្នៃប្រតិដ្ឋ និងវិវត្ត ទៅរកភាពល្អប្រសើរ និងងាយស្រួលខ្លាំងជាងមុន។

ងាកមកមើលរូបត្លុកទាំង៩នេះ គឺជាការបើកបង្ហាញ និងសបញ្ជាក់ឱ្យឃើញពីភាពខុសប្លែកគ្នា រវាងការពីមុន និបច្ចុប្បន្ននេះ យ៉ាងខ្លាំង ក៏ជារឿងមួយដែលនឹកស្មានមិនដល់ផងដែរ។ យ៉ាងណាមិញ យើងទៅមើល និងប្រៀបធៀបទាំងអស់គ្នា យើងនឹងដឹងថា ការពិតពេលនេះ និងកាលពីមុន ខុសគ្នាកម្រិតណា ៖

១. កុំព្យូទ័រ និងមនុស្ស

កាលមុនកុំព្យូទ័រធំជាងមនុស្ស បច្ចុប្បន្ន មនុស្សធំជាងកំុព្យូទ័រ

1

២. ការតែងខ្លួន

កាលមុន មនុស្សចូលចិត្តស្លៀកពាក់ផ្កាៗ តែបច្ចុប្បន្ន គេស្លៀកខោលាតធម្មតា តែផ្កាសាកពេញខ្លួន។

2

៣. ទូរសព្ទ

កាលមុន គេប្រើទូរសព្ទខ្សែ តែឥឡូវ គេប្ដូរមកប្រើ Wireless វិញ

3

៤. របស់ក្មេងលេង

កាលមុនក្មេងៗលេងខ្លែង តែឥឡូវគេប្ដូរមកលេង ដ្រូន វិញម្ដង

4

៥. សិស្ស និងគ្រួ


កាលមុនសិស្សជូនផ្កាគ្រូ តែបច្ចុប្បន្ន សិស្សខ្លាំងជាងគ្រូ ហ៊ានទាំងគំរាមគ្រូទៀត

5

៦. ការស្លៀកពាក់

កាលមុនស្លៀកពាក់សមរម្យ តែងខ្លួនជិតៗ តែបច្ចុប្បន្ន ស្លៀកពាក់រយ៉េរយ៉ៃ។

6

៧. ស្រីៗកាលមុន

ស្រីៗភ្ជួររាស់ ទុកជាការហាត់ប្រាណ តែបច្ចុប្បន្ន គេមានកន្លែងហាត់ប្រាណយ៉ាងងាយស្រួល

7

៨. ទូរទស្សន៍

កាលមុនទូរទស្សន៍ធំក្រាស់ កំពីងកំប៉ោង ចំណែកមនុស្សស្គមកំប្រឹងៗ តែឥឡូវ មនុស្សកំពីងកំប៉ោង ចំណែកទូរទស្សន៍ស្ដើងវិញម្ដង។

8

៩. ម្ដាយ និងកូន

កាលមុន ម្ដាយខឹងកូនដើរលេងតែក្រៅផ្ទះ តែឥឡូវម្ដាយខឹងកូននៅតែក្នុងផ្ទះ មិនព្រមទៅណា។

9

ក្នុងស្រុករក្សាសិទ្ធ