នេះបានចំជាប្រុសៗដែលស្រីៗប្រាថ្នាចង់បានមែន! ​Game និងសង្សារជ្រើសមួយណា ឆ្លើយមកចាក់ដោតខ្លាំងណាស់

ភ្នំពេញ៖ ការមានសេចក្តីស្នេហាដ៏ពិតប្រាកដមួយវាពិតជាមិនងាយស្រួលរកប៉ុន្មានទេ  តែពេលដែលមានស្នេហាហើយការថែរក្សាស្នេហាមួយនេះឱ្យនៅគង់វង្សជានិរន្តិ៍រហូតកាន់ដៃគ្នាទៅសាងអនាគតរួមគ្នា គឺរឹតតែពិបាកទៅទៀតសម្រាប់ស្នេហាសម័យបច្ចុប្បន្ននេះ។

ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យរង្គោះរង្គើរពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែចំណងស្នេហារបស់ពួកគេអាចនិយាយថាស្មោះស្ម័គ្រផ្អែមល្អែមខ្លាំងរហូតអាចរក្សាចំណងស្នេហាដល់ទៅ  ៥ឆ្នាំ  ស្មើនឹង  ២០០០ថ្ងៃ ​។ ​អ្វីដែលពិសេសនោះនៅក្នុងថ្ងៃគម្រប់ខួបស្នេហា ​Anniversary  ២០០០ថ្ងៃនេះ  គូស្នេហ៍ខាងប្រុសបានបង្ហោះពាក្យពេចន៍យ៉ាងរំភើបខ្លាំងទាក់ទងនឹងមនុស្សស្រីជាទីស្រលាញ់ខ្លួន ​គ្រាន់តែឃើញក៏រំភើបជួសដែរ។

តាមរយៈគណនីហ្វេសប៊ុក Rou Nathawat បានសរសេររៀបរាប់នៅថ្ងៃ ​Anniversary  2000ថ្ងៃរបស់ខ្លួនយ៉ាងចាក់ដោតថា៖ ​« Gameជាមួយសង្សារយកមួយណាខ្ញុំជ្រើសយកនាងព្រោះនៅជាមួយនាងពិតជាមានក្តីសុខណាស់វាដូចជាការលេងgameឆ្លងការលំបាកជាមួយគ្នាកើតទុក្ខរួមគ្នាសប្បាយរួមគ្នាគិតមើលថាវាអស្ចារ្យអត់game មួយនិង

️មនុស្សដែលស្រលាញ់យើងមិនមែនរកថ្ងៃណាក៏បានទេពេលវេលាមិនចាំយើងទេ

ត្រូវចេះថែរក្សាផ្តល់តម្លៃដល់នាងផ្តល់ភាពកក់ក្តៅអោយទៅនាង ញញឹមទៅបើអ្នកកំពុងមាននាង ((រលួយណាស់ឆ្អើម))Happy aniversary 2000Day Soma Ni ❤️️ ​»។

នេះស្តែងឱ្យឃើញថា ​មនុស្សជាទីស្រលាញ់គឺសំខាន់ជាងអ្វីៗទាំងអស់  ដោយរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរមិនត្រឹមតែស្មោះស្ម័គ្រមានភាពយូរអង្វែងទេ  តែក៏បានឆ្លងឧបសគ្គជាមួយគ្នារយៈពេល ​៥ឆ្នាំនេះមិនតិចដែរ ​រហូតមានអ្នកលេងបណ្តាញសង្គមជូនពរឱ្យស្នេហារបស់ពួកគេនៅតែរលូន និងឆាប់ឱ្យដល់ថ្ងៃពិសេសនៅពេលខាងមុខផងដែរ៕

S111

72687654_2512067385690011_5257681492389134336_n


57303443_2378723412357743_596769573882036224_n

72237098_1023132118029237_342114898408374272_n

72205040_2511232655773484_7387950280106573824_n

57484558_898433430499107_5566864668925886464_n

57652742_898435620498888_3227671397572542464_n