ត្រូវម៉ាច់! ចង់ធ្វើការដាច់យប់ ដឹងអត់ថាត្រូវទៅណាមែនទេ? ហាងកាហ្វេទាំងនេះបើកដំណើរការ ២៤ម៉ោង ជារៀងរាល់ថ្ងៃ!

ភ្នំពេញ៖ កាលពីប៉ុន្មានឆ្នាំមុននិស្សិត ឬបុគ្គលិទូទៅដែលនិយមចូលចិត្តធ្វើការពេលយប់ តែងពិបាកក្នុងការស្វែងរកកន្លែងអាចធ្វើការដល់យប់ជ្រៅ ឬដល់ភ្លឺប៉ុន្តែពេលនេះលែងជារឿងពិបាកទៀតហើយ។ បច្ចុប្បន្ន ហាងធំៗជាច្រើនបានបើកដំណើរការ ២៤ម៉ោង/២៤ម៉ោង នៅទីតាំងជាច្រើន។

ថ្ងៃនេះ Knongsrok នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងមួយចំនួនដែលបើកដំណើរ រៀងរាល់ថ្ងៃ គ្រប់ម៉ោង៖

១. កាហ្វេ Bridge 24h

កាហ្វេ Bridge បើកដំណើការ ២៤ម៉ោងពេញ ក្នុងមួយថ្ងៃ ដែលមានបម្រើជូននូវ កាហ្វេ ភេសជ្ជៈជាច្រើន ទៀត។ Coffee Bridge នេះក៏មានលក់នូវនំប៉័ង និងអាហារសម្រន់ជាច្រើនជាតម្រូវការរបស់អតិថិជនផងដែរ។ ហាងកាហ្វេ Bridge 24h មានបីសាខា គឺទី១ នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម និងសាខាទី៣ នៅតាមបណ្ដោយផ្លូវ ២៥៩ ម្ដុំ IFL។

67837404_721985781555779_5307603464933605376_n 768x768

50649966_616148748806150_6442390818752823296_n 768x576

២. កាហ្វេ Amazon Riverside

ហាងកាហ្វេ Amazon នៅតាមបណ្ដោយមាត់ទន្លេមានបើកដំណើរការ ២៤ម៉ោង ពេញដើម្បីបំពេញតម្រូវការរបស់អតិថិជន។ នៅទីនោះក៏មានទីធ្លាធំទូលាយ និងតុអង្គុយធ្វើការជាច្រើនផងដែរ។ ហាងកាហ្វេ Amazon សាខាមាត់ទន្លេគឺស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ចម្ងាយប្រហែល ៥០ម៉ែត្រពីសួនច្បារព្រះបរមរាជវាំង ជាប់នឹង The Pizza Company។

21246257_116136842377456_2126812446955773277_o 768x275

59129530_328262157831589_5537722362339786752_n 607x850

៣. កាហ្វេ Today ២៤ម៉ោង

ហាងកាហ្វេ Today ក៏មានបើកបម្រើ ២៤ម៉ោងផងដែរ ដែលមានទីតាំងធំល្មម មានភេសជ្ជៈជាច្រើនមុខ មានពីរជាន់ និងមានសាឡុងផងដែរ។ ហាងកាហ្វេ Today ២៤ម៉ោង មានទីតាំងនៅខាងជើងវាលព្រះមេរុ នៅតាមបណ្ដោយផ្លូវលេខ ១៧៨។ Today Cafe ក៏មានអាហារសម្រន់ជាច្រើនមុខសម្រាប់អតិថិជន ២៤ម៉ោងផងដែរ។


28166734_406769719749094_5927219141570147979_n 768x576

៤.​ 30Sqm Café 24H

ហាងកាហ្វេ 30Sqm Cafe 24h ក៏ជាហាងកាហ្វេមួយដែលបើកបម្រើជូនអតិថិជន ២៤ម៉ោង ពេញដូចគ្នាដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៣១០។ លើសពីត្រឹមកាហ្វេ ហាងនេះក៏មានបម្រើជូននូវភេសជ្ជៈជាច្រើនជម្រើស និងអាហារសម្រន់ជាច្រើនផងដែរ។

39911036_2201502163193230_4483754142568808448_n 768x576

38118633_2162583520418428_2328415531960369152_n 680x850

៥. Famisoul Coffee 24h

ហាង Famisoul Coffee ក៏ជាហាងលក់កាហ្វេថ្មីមួយទៀត ដែលមានទីតាំង នៅផ្ទះលេខ95អឺសេរ៉ូ ផ្លូវ130 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ភ្នំពេញ(ក្រោយសាលា Norton ចាស់) ដែលមានបម្រើជូននៅកាហ្វេឆ្ងាញ់ និងអាហារសម្រន់ជាច្រើនមុខផងដែរ។

67401797_328834304690223_6709266913861566464_o

66096459_312018693038451_7001894099573800960_n

ខាងលើនេះ ជាងហាងកាហ្វេដែលបើកដំណើរការ ២៤ម៉ោង នៅតាមទីតាំងជាច្រើនក្នុងក្រុងភ្នំពេញ ដែលប្រិយមិត្តនិយមធ្វើការដាច់យប់ ឬចង់ផឹកកាហ្វេនៅពេលយប់ អាចទៅរកនៅទីតាំងទាំងនេះ និងរសជាតិដែលអ្នកចូលចិត្តបាន៕