ត្រៀមជូតទឹកភ្នែក! ​ស្ងាត់ៗ ​DJ NaNa សំងំផលិតរឿងខ្លីមានន័យ​ «ស្រីមេម៉ាយ» បើកឱ្យទស្សនាដោយសេរីនៅថ្ងៃអាទិត្យនេះហើយ

ភ្នំពេញ៖ ​ក្នុងនាមជាពិធិការិនីដ៏មានវីជ្ជាជីវៈ និងពោរពេញទៅដោយវោហាស័ព្ទមិនចេះរីងស្ងួតបង្កប់ដោយការអប់រំ ​Dj  NaNa  បានទទួលនូវភាពល្បីល្បាញខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រទាំងក្នុង  និងក្រៅប្រទេស ​ជាពិសេសពាក្យពេចន៍រាល់វីដេអូនីមួយៗដែលផលិតដោយ ​Dj  NaNa  ផ្ទាល់សុទ្ធសឹងតែបង្កប់ការអប់រំ ​និងមានអត្ថន័យយ៉ាងធំធេងសម្រាប់យុវវ័យ អ្នកមានស្នេហា  និងជីវិតគ្រួសារ។

ជាក់ស្តែង  ក្រៅពីទទួលជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាពិធីការិនី ​Dj  NaNa  ស្រាប់តែសំងំបញ្ចេញស្នាដៃផលិត ​និងសម្តែងវីដេអូសាច់រឿងខ្នាតខ្លីយ៉ាងគួរឱ្យភ្ញាក់ផ្អើលមានចំណងជើងថា ​«ស្រីមេម៉ាយ»

តាមរយៈការបង្ហោះសារពីគណនីហ្វេសប៊ុករបស់ ​Dj  NaNa  ផ្ទាល់ ​រឿង ​«ស្រីមេម៉ាយ ​» ​គ្រោងនឹងធ្វើការចាក់បញ្ចាំងជូនសាធារណជនទស្សនាលើផ្ទាំងធំជាផ្លូវការដោយឥតគិតថ្លៃ ​នៅថ្ងៃទី ​២៧ ​ខែតុលា ​ឆ្នាំ ​២០១៩ ​នេះហើយ ​ដោយធ្វើឡើងនៅ Factory Phnom Penh មានទីតាំងទល់មុខវត្តចាក់អង្រែលើ ​ចាប់ពីម៉ោង  ៥ល្ងាច ​ដល់ម៉ោង  ៧ល្ងាច។

គួរឱ្យដឹងផងដែរថា ​រឿងខ្លី « ស្រីមេម៉ាយ » នេះ ​គឺជាសាច់រឿងមួយដែលបង្កប់នូវការអប់រំ ​បូកផ្សំអារម្មណ៍កម្សត់រហូតទប់ទឹកភ្នែកមិនបានស្តែងពីតថភាពពិតនៃជីវិតស្ត្រីមេម៉ាយគ្រប់រូប ដោយ ​Dj  NaNa  ផ្ទាល់ដែលជាតួសម្តែងបង់អស់ទឹកភ្នែកមិនចេះតិចនោះទេសម្រាប់រឿងមួយនេះ។

សម្រាប់ស្នាដៃរឿងខ្លី  «ស្រីមេម៉ាយ» ផងដែរ ​ត្រូវបានដឹកនាំ Director ដោយ Chentra Sara / DOP ដោយ Kongkea Vann / Editor ដោយ Sem Choeurn / Sound Masering and Colorist ដោយ Tim Pek និងក្រុមការងារ ​Dj  NaNaជាច្រើននាក់ទៀត  ដោយការផលិតនេះថែមទាំងមានការចូលរួមជំនួយពីអ្នកគាំទ្រ និងអ្នកឧបត្ថម្ភជាច្រើនរូបផងដែរ។

ដូច្នេះចង់ដឹងថាសាច់រឿងដែលពោរពេញដោយអត្ថន័យមួយនេះ ​មានភាពពិសេស ​និងកម្សត់ទឹកភ្នែកយ៉ាងណា  កុំភ្លេចទៅទស្សនានៅថ្ងៃអាទិត្យនេះទាំងអស់គ្នា!

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

S111

72640579_2607391142645440_2825598549553577984_n


74337469_2627103017340919_906546662791446528_n

72784984_2612298065488081_815422106903773184_n

73319484_2624190264298861_2557644155660533760_n

72344227_2617704008280820_3935698976816234496_n

73409332_2617703961614158_2442223974801735680_n

73036547_2635588513159036_5750888336633888768_n

72919597_2617704201614134_4150718491491565568_n

73201892_2617704148280806_2698779108879368192_n