ត្រៀមលុយឱ្យហើយទៅ! កាស​ Airpods ជំនាន់ថ្មីនឹងបង្ហាញមុខ នាចុងឆ្នាំ​នេះហេីយ!

បរទេស៖ ដូចដែលប្រិយមិត្តបានស្គាល់ហេីយថា​ កាស​ Airpods គឺជា​ កាសមួយដែល​ពេញនិយមទូទាំងពិភពលោក ដោយសារតែកាសនេះត្រូវបានផលិតក្រោម​ស្លាកយីហោ​ផ្លែប៉ោមដាច់មួយចំណិត​ Apple ទេីបវាទទួលបានការគាំទ្រពីសំណាក់​អ្នកប្រេីប្រាស់ផងដែរ​ ។

ទេីបតែប៉ុន្មានម៉ោងមុន​ Apple បានប្រកាសការដាក់លក់កាសជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា​ Airpods Pro ដែលមានរូបរាងប្លែកពីមុនដោយវា​បង្កេីនសមត្ថភាពសម្លេងអោយកាន់តែ​ពីរោះ​ ការពារ​ ទឹក​ ធូលី​ និង​ ញេីសបានល្អជាងមុនដោយ​ ប្រេីបន្ទះ​ ឈីប​ Apple’s H1 Chi ដែលវាអាចជួយផ្នែក​នេះកាសនេះបង្កេីន​សមត្ថភាពច្រេីនជាងមុនបានល្អ​ ។

ចំណែកផ្នែក​ថ្មវិញ​ Apple បានបញ្ចេញមកថា​អាចប្រេីប្រាស់ក្នុងរយះពេល​ 5 ម៉ោង​ ប្រសិនបេី​អ្នកប្រេីប្រាស់បេីកមុខងារ​ទប់សម្លេងរំខាន ពោលគឺសល់ត្រឹមតែ​ 4 ម៉ោង​ ជាងតែប៉ុណ្ណោះ​ ។

កាសឥតខ្សែជំនាន់ថ្មីនេះអាចសាកឥតខ្សែជាមួយ Qi Wireless Charging​ បានផងដែរ ។ ចំពោះ AirPods Pro នេះនឹងមានលក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃ249 ដុល្លារចាប់ពីថ្ងៃទី 30 ខែតុលា​ ។ តែមិនទាន់ច្បាស់ថាមកដល់កម្ពុជា​យើង នៅថ្ងៃណា​ និង​តម្លៃប៉ុន្មាននោះទេ​ ៕

73321724_396315751249342_2458663013666783232_n


73515817_1345124085658940_2485582481403674624_n

73533093_2366119683605339_5442214732197003264_n

74434031_466088784001877_6955267341902938112_n

72709396_643397722856186_8877649168349265920_n