ចូលរួមសោកស្ដាយផង​ ពេលនេះស្រ្ដីជនបរទេសបាត់ខ្លួននៅកោះរុងនោះគឺបានរកឃេីញសាកសពហេីយ!

ព្រះសីហនុ​៖ ជារឿងដ៏គួរឱ្យសោកស្តាយ ក្រោយពីការបាត់ខ្លួនរបស់ស្រ្ដីជនជាតិអង់គ្លេសមួយរូបមានឈ្មោះ​ Amelia Bambridge អស់រយៈពេល​ 7 ថ្ងៃ ក្រោមការជួយជ្រោមជ្រែងពី​សំណាក់​គណកម្មការលំហសមុទ្រ​ និង​បូករួមកម្លាំងរបស់លោក​ ឧកញ៉ា​ ទៀ​ វិចិត្រ​ រួចមក យេីងក៏បានរកឃេីញសាកសពរបស់ស្រ្ដីជនជាតិអង់គ្លេសមួយរូបនេះ។

ប្រតិបត្តិការរុករកនេះគឺមានរយៈពេល​ ៧ ថ្ងៃមកហេីយ​ ហើយនៅទីបំផុតគេក៏ប្រទះឃេីញ​ សពស្រ្ដីជនជាតិអង់គ្លេសនេះនៅលើផ្ទៃសមុទ្រ ឯចំណុច​ ខន​ដរ​ ក្បែរព្រំដែន​សមុទ្រ​ កម្ពុជា​ ថៃ​ ដោយមូលហេតុនៃការស្លាប់យ៉ាងណាដោយសារអ្វីមិនទាន់មានអ្នកជំនាញចេញមកស្រាយនៅឡើយនោះទេ ។ យ៉ាងណាក៏ចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ​ សូមអោយវិញ្ញាណខណ្ឌនាងទៅកាន់សុគតិភពផងចុះ​ ។

សូមរំលឹកឡើងវិញបន្តិច នារីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមួយរូបនេះ ​ត្រូវបានគេផ្តល់ដំណឹងថា បានបាត់ខ្លួននៅកោះរ៉ុងកាលពីថ្ងៃពុធសប្ដាហ៍​មុន​មក នៅ​ពេល​ដែល​នាង​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ជប់លៀង​លើ​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​កោះ​រ៉ុង ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ទេសចរ​ជនជាតិ​ផ្សេងៗ​ជា​ច្រើន។

កាបូប​របស់​នាង​ដែល​មាន​ទូរស័ព្ទ លុយ និង​កាត​ឥណទាន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​នៅ​ឆ្នេរ​សមុទ្រ​ក្បែរ​នោះ ហើយ​លិខិត​ឆ្លង​ដែន​របស់​នាង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​នាង​ជួល​ស្នាក់នៅ។ នៅក្នុងនោះឪពុក និង​បង​ប្រុស​របស់​នាង Bambridge ក៏បាន​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ស្វែង​រក​នាងដែរ ​តែជាអកុសលពេលនេះនាងបែរជាបាត់បង់ជីវិតទៅវិញ។

សូមបញ្ជាក់ផងដែរថា ​កន្លងមកមានអ្នក​ទេសចរ​បរទេស​មួយ​ចំនួន​ត្រូវ​បានវង្វេងនៅក្នុងព្រៃលើកោះរ៉ុង ​តែ​ត្រូវបានរក​ឃើញ​វិញ​ដោយ​មាន​សុវត្ថិភាពផងដែរ៕


75242210_2631808770210805_6982465256664596480_n

74309409_2500071130090469_1249026702139457536_n

73225514_2500071113423804_6584817049594232832_n

73155440_2500051280092454_4962272602388168704_n

74655061_2631808873544128_3071188181152956416_n