អ្នកស្រលាញ់ឆ្មាពិតជាពេញចិត្តកន្លែងនេះ! ទីកន្លែងមួយនៅជប៉ុន​សម្បូរទៅដោយ​សត្វឆ្មា​ និង​ទីសក្ការៈសុទ្ធតែឆ្មា​ !!

ជប៉ុន៖ សព្វថ្ងៃនេះប្រទេសជប៉ុនគឺជាប្រទេសដែលមានកម្រិតអប់រំខ្ពស់និងសេដ្ឋកិច្ចរីកចម្រេីនខ្លាំង​ ហេីយ​ ប្រទេសនេះក៏សម្បូរទៅដោយ​ អរិយធម៌​ និង​ វប្បធម៌​ សម្រាប់អោយ​ ភ្ញៀវជាតិនិងអន្តរជាតិ​ ស្វែងយល់ពី​ ភាពរុងរឿងរបស់ខ្លួននាសម័យមុន​ ។

ចំណែកឯទីកន្លែងដែលប្លែកៗចម្លែកៗក៏មានច្រេីនដែរ​ ដែលស្ថិតនៅក្នុងប្រទេសជប៉ុន​ ដូចកន្លែងមួយដែលមានឈ្មោះថា​ Nyan Nyan Ji ប្រែជាអង់គ្លេសថា​ Moew Moew Shrine ដែលខ្មែរយេីងមានន័យថា​ « កន្លែងសក្ការបូជារបស់សត្វឆ្មា​ »។

ពិតមែនហេីយបេីលឺឈ្មោះពោលគឺចម្លែកខ្លាំងណាស់​ តែកន្លែងនេះគឺពិតជាពេញនិយមមែនទែនដែលមានសត្វឆ្មា​ ជាច្រេីនសម្រាប់អ្នកដែលចូលចិត្តឆ្មា​ ថែមទាំងមាន​ ព្រះសង្ឃដែលជាឆ្មាទៀតផង​ ដែលមានឈ្មោះថា​ Koyuki ហេីយកន្លែងក៏មានប្រជាជនជប៉ុនគោរពបូជា​ទៅលេីសត្វឆ្មាផងដែរ​ ។


នៅឯទីនោះក៏មានជំនួយការសម្រាប់ថែទាំផងដែរ​ ហេីយ​ ឆ្មាទាំងអស់គឺកួរអោយស្រលាញ់មែនទែន​ ដែលវាត្រូវការការយកចិត្តទុកដាក់ពីមនុស្សផងដែរ​ ៕

អត្ថបទ៖ ​Heng Heng