ចូលរួមសោកស្ដាយ​ កម្ពុជា​ U19 ភ្លាត់ចាញ់​ ម៉ាឡេសុី​ ត្រឹមតែមួយគ្រាប់ក្នុងព្រឹត្តិការណ៍​ U19 AFC Champion Cup

ភ្នំពេញ​៖ ព្រឹត្តិការណ៍បាល់ទាត់​ យុវជន​ ក្រោម​ អាយុ​ 19 ឆ្នាំបានចាប់ផ្ដេីម បាន​ 1 ជុំដោយក្រុម​ គោព្រៃ​ កម្ពុជា​ ប៉ះ​ និង​ ក្រុ​ម​ ម៉ាឡេសុី​ ។

នៅល្ងាចថ្ងៃទី​ 02 ខែ​ វិច្ឆិកា​ នេះ​ ទ្វារពហុកីឡដ្ឋានជាតិ​ អូឡាំពិក​ បេីកទ្វារ​ ទទួលស្វាគមន៍​ ក្រុមភ្ញៀវម៉ាឡេសុីជាពិសេស​ ។

សម្រាប់តង់ទី​ 1 កម្ពុជា​ គឺ​ ត្រូវបានម៉ាឡេសុី​ លត់យ៉ាងខ្លាំងដោយបញ្ចប់តង់គឺ​ ម៉ាឡេសុី​ ស៊ុតនាំមុខកម្ពុជា​ ចំនួន​ 3 គ្រាប់មុន​ ។ តែនៅតង់ទី​ 2 ដោយសារ​ ម៉ាឡេសុីត្រូវបានអជ្ញាកណ្ដាលពិន័យ​ បានកាតក្រហមកីឡាករពីរនាក់​ រួចហេីយកម្ពុជាព្យាយាមសម្រុក​ រកបាន​ 4 គ្រាប់វិញតែ​ ម៉ាឡេសុីព្យាយាមលេង​ ទាំងគ្នា​ 9 នាក់រកបាន​ 2 គ្រាប់បន្ថែមទៀតធ្វេីអោយកម្ពុជាចាញ់​ ម៉ាឡេសុីតែ​ 1 គ្រាប់ប៉ុណ្ណោះ​ ដែលនេះគឺពិជាគួរអោយសោកស្ដាយមែនទែន​ ។

គូសបញ្ជាក់ផងដែរ​ថាកម្ពុជា​ នឹងប៉ះក្រុម​ U19 ថៃ​ នៅថ្ងៃទី​ 8 ខែ​ វិច្ឆិកា​ ខាងមុខនៅឯពហុកីឡដ្ឋាន​ អញ្ជឹងសូមបងប្អូនមេត្តចូលរួមអោយបានច្រេីនកុះករដេីម្បីលេីកទឹកចិត្តដល់យុវជនយេីងទាំងអស់គ្នា​ ៕


73399766_419455512322262_1554393160283586560_n

74601204_509395822948058_5093908853179809792_n

75258625_1413089185481561_4306653665789214720_n

75369297_483862792342238_2146373965889667072_n