ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន

បើនិយាយពីម្ហូបជនជាតិភាគតិច ​លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី ​និងមណ្ឌលគិរីជាដើម ​ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ  ឯរសជាតិក៏មិនណយដែរ ។

នៅថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ​ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ »។

« ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។

ដោយប្រក្រីវ ​គឺជារុក្ខជាតិមួយស្រដៀងនឹងដើមខ្ទឹម ទាំងស្លឹក ​និងមើម  តែមានរសជាតិប្លែកម្យ៉ាងដែលអ្នកដែលមិនធ្លាប់បានសាក ប្រសិនជាមានឱកាសទៅលេងខេត្តភាគឦសានគួរតែសាកទទួលទានម្តង។

នៅក្នុងនោះសម្រាប់វិធីធ្វើ « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » មានភាពងាយស្រួលមែនទែន ដោយដំបូងគ្រាន់តែយកដើមប្រគ្រីវមកបេះ និងលាងទឹកឱ្យស្អាត រួចដាក់ឱ្យស្ងួតទឹកសិន។ បន្ទាប់មកយកប្រគ្រីវទៅលីងជាមួយម្ទេសគ្រាប់ ​(ដាក់តាមចំណូលចិត្ត) ​សឹមយកមកបុកជាមួយប្រហុកឆៅ (អាចយកប្រហុកទៅអាំងសិនក៏បានសម្រាប់អ្នកមិនចេះញ៉ាំឆៅ) ហើយច្របាច់ក្រូចឆ្មារ ​ថែមគ្រឿងស្ករ ​និងប៊ីចេង (ប៊ីចេងចង់ដាក់ក៏បានអត់ក៏បាន)  រួចភ្លក់រសជាតិឃើញថាល្មមតាមចំណូលចិត្ត ហើយទុកយកមកទទួលទានជាការស្រេច។ ​អ្នកអាចទទួលទានបុកប្រគ្រីវនេះ ទទេរជាមួយបាយក៏បាន ​ អាំងសាច់គោ ​ឬត្រីអាំងផ្ទាប់ជាមួយបុកប្រគ្រីវរឹតតែឆ្ងាញ់ពិសារជាគ្រឿងក្លែម។

គួរឱ្យដឹងផងដែរថា ​មុខម្ហូប « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » ​គឺជាម្ហូបផ្នែកមួយនៃអត្តសញ្ញាណជនជាតិដើមភាគតិច ភាគតិចគ្រឹង ​ដោយអ្នកអាចរកទទួលទាននៅខេត្តឦសានដែលចម្អិនស្រាប់ ​ឬអាចទិញបន្លែប្រគ្រីវមកសាកធ្វើទទួលទានដោយខ្លួនឯងក៏បានដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖  អត្តសញ្ញាណជនជាតិដើមភាគតិច 

74478667_2471909589723798_4400223531242094592_n


73333419_2471910089723748_1392960294703071232_n

75418941_2471910013057089_8782902688015712256_n

73247554_2471909636390460_8067056816594354176_n

75339698_2471909859723771_6646170734727004160_n

75356947_2471909753057115_6791224072509325312_n

75573800_2471909806390443_8415766650170638336_n

74172447_2471910049723752_2041098274445721600_n

73399875_2471909933057097_4557858464616939520_n