នេះនែ​មកដឹងគន្លឹះសំខាន់មួយចំនួន ដើម្បីឱ្យការដើរលេងថ្ងៃបុណ្យអុំទូក បានស្រណុកកាយ សប្បាយចិត្ត

ភ្នំពេញ​៖ ប្រិយមិត្តបានជ្រៀបហេីយថាបុណ្យអ៊ុំទូកកាន់តែកៀកខិតជិតមកដល់ហេីយ​ ហេីយបងប្អូននៅតាមបណ្ដាខេត្តខ្លះក៏បានត្រៀមខ្លួនមកលេងរាជធានីភ្នំពេញនិងខ្លះទៀតក៏ទៅតាមខេត្តជាដេីម​ ។

ថ្ងៃនេះយេីងខ្ញុំក៏សូមណែនាំពីគន្លឹះតិចៗក្នុងការដេីរលេងអោយបានស្រណុកចិត្ត និងសប្បាយខ្លះៗ​ ៖

១. មុនចេញពីផ្ទះត្រូវបិទ​ ទឹក​ បិទ​ ភ្លេីង​ ទ្វារបង្អួចជាដេីម​ដើម្បីការពារសុវត្ថិភាព

២. ខលណាត់មនុស្សដែលអ្នកត្រូវទៅជាមួយឱ្យបានមុនម៉ោងដេីម្បីកុំអោយខកពេល យឺតម៉ោង

៣. ត្រៀមសម្លៀកបំពាក់ថ្មីៗ​ ស្អាតៗកាលីប​ អោយចូលចំណោមគេនៅក្រុង​ ហាហា (កុំភ្លេចរកស្បែកជើងងាយពាក់កុំឱ្យឈឺជើង)

៤. ទុកដាក់យានជំនិះឱ្យបានត្រឹមត្រូវ ​ឬអាចជិះ ​រឺម៉កកង់៣ ​PassApp  ទៅក៏បានដើម្បីងាយស្រួលឈប់ចុះដើរ

៤. ប្រយ័ត្នប្រយែងហោប៉ៅ​ កាបូបលុយ​ ទូរសព្ទ​ ជាពិសេសប្រយ័ត្នចោរឆក់​

៥. កុំដើរទៅកន្លែងមនុស្សច្រើន  ចង្អៀតណែនណាន់ខ្លាំងពេក ​ការពារការស្ទះខ្យល់ ​ខ្យល់គរ ​(ស្អុយក្លៀក ​ស្អុយញើស) ​ការរត់ជាន់គ្នា ជាពិសេសបង្ការពេលមានអាសន្នពិបាករកផ្លូវចេញ។


71970987_533280944102843_7716932688942202880_n

៥. ​ទទួលទានរួច ​ឬមានកាកសំណល់ផ្សេងៗត្រូវយកទៅចោលក្នុងធុងសម្រាម  កុំឱ្យគេដៀលថាអត់មាយាទ

៥. អ្នកមានកូនចៅតូចៗត្រូវចាប់កាន់ដៃឱ្យជាប់ជៀសវាងវង្វេង​ ​ឬមិនដូច្នេះសរសេរឈ្មោះ ​និងលេខទំនាក់ទំនងជាប់នឹងខ្លួនក្មេង  ដើម្បីងាយស្រួលទាក់ទងប្រសិនជមានករណីវង្វេង

Vayo

៦. ត្រៀម​អាវភ្លៀង​ (ទាំងតូចទាំងធំ) និង​ ឧបករណ៍ការពារពេលអាសន្ន​ជាដេីម​ ។

ទាំងនេះគឺជាគន្លឹះតិចៗដេីម្បីអោយបងប្អូនប្រុងប្រៀបខ្លួន​ ក្នុងការរីករាយទស្សនាពិធីប្រណាំងទូកនាថ្ងៃខាងមុខផងដែរ​ ៕

Rsz_x