បើអាចនៅម្នាក់ឯងបាន ក៏គួរតែនៅម្នាក់ឯងបន្តសិនទៅ កុំទាន់អាលយកអ្នកណាចូលមកក្នុងជីវិតអី

ការដែលមានគូ ឬមានគ្នា វាគឺជារឿងមួយដែលល្អប្រសើរណាស់ ព្រោះថា យើងនឹងមានគ្នាបន្ថែម មានកម្លាំងបន្ថែម ក្នុងការកសាង ឬអភិវឌ្ឍជីវិតឱ្យរឹតតែមានបាន មួយវិញទៀត យើងនឹងមិនឯកា មានគ្នា មានគូ យើងនឹងមានអារម្មណ៍ថា កក់ក្ដៅ និងមានបង្អែកឱ្យជីវិតផងដែរ តែមិនមែនគ្រប់គ្នា សុទ្ធតែអាចមានគូដែលល្អ បានសមប្រកបដូចចិត្តដែលចង់បាននោះឡើយ។

អ្នកខ្លះ គាត់សមប្រកបកក្នុងជីវិតគូ ពេលមានដៃគូ មានគ្នា គាត់រឹតតែបានល្អប្រសើរឡើង តែសម្រាប់អ្នកខ្លះទៀត បែរជាមិនសមប្រកប មានគ្នាចូលមក ជីវិតបែរជាមានបញ្ហា ការលំបាក ដុនដាបទៅវិញ បែបនេះគេហៅថា ជីវិតមិនសមប្រកបក្នុងរឿងស្នេហា ឬរឿងគ្រួសារ។

E7e6be9474bc80eba017a215c050ebfb18c5ebde

ជាការពិតណាស់ អ្នកខ្លះ ពេលគាត់នម្នាក់ឯង ជីវិតគាត់មានគ្រប់យ៉ាង មានទាំងសេរីភាព​ ឯករាជ្យភាព ហ៊ឺហា ស៊ីវិល័យ មានលុយចាយពេញដៃ មុខរបរ ការធ្វើការរកស៊ីក៏កាក់កបដែរ តែពេលដែលមានគ្នាចូលមកក្នុងជីវិត គាត់បែរជាកាន់តែលំបាក ធ្វើអ្វីក៏មិនកើត គិតតែរឿងស្នេហា មានតែបញ្ហាពិបាកចិត្ត ត្រូវទៅតាមហួងហែងគេ បាត់អស់សេរីភាពរបស់ខ្លួនឯង គ្មានសេចក្ដីសុខជារបស់ខ្លួនឯងទៅវិញ នេះជាជីវិតដែលមិនសមប្រកប ឬល្អប្រសើរ បើអ្នកមានគ្នា គឺមានតែបញ្ហាតែប៉ុណ្ណោះ ដូច្នេះហើយ បើអាច កុំមានអី ជួនកាល ជីវិតអ្នកអាចនឹងមិនទាន់ដល់ពេលនឹងយកអ្នកណាចូលមកក្នុងជីវិតឡើយ។


មុននឹងចង់បើកផ្លូវ បើកចិត្ត ទទួលយកនរណាម្នាក់ចូលមកក្នុងជីវិត ត្រូវពិនិត្យ និងសួរខ្លួនឯងឱ្យច្បាស់សិនថា វាដល់ពេលហើយឬនៅ? បើបច្ចុប្បន្ននេះ ជីវិតអ្នកបានល្អហើយ បានសុខហើយ មានសេរីភាព មានមុខរបរ មានការងារ មានចំណូល អាចផ្គត់ផ្គង់ខ្លួនឯងបានហើយ អាចមើលថែខ្លួនឯងបាន អាចធ្វើជាបង្អែកដ៏រឹងមាំសម្រាប់ខ្លួនឯងហើយនោះ គួរតែបន្តនៅម្នាក់ឯងសិនក៏បាន កុំទាន់អាលមានអ្នកណា ព្រោះថាពេលខ្លះ យើងអាចនឹងមិនទាន់ដល់ពេលវេលា ក្នុងការទទួលយកនរណាម្នាក់ចូលមកក្នុងជីវិតឡើយ ខំធ្វើការរកស៊ី នៅជាមួយគ្រួសារ ចិញ្ចឹមក្មួយៗសិនទៅ កុំធ្វើឱ្យខ្លួនឯងទៅជាប់ជំពាក់ ជាប់កម្មជាមួយនឹងមនុស្សដែលមិនសក្តិសមក្នុងការរួមដំណើរជីវិតជាមួយនឹងយើង តែបើដល់ពេលដល់វេលា យើងនឹងបានជួបមនុស្សដែលសក្តិសម ជួបដៃគូដែលល្អ រួមដំណើរជីវិតបានជារៀងរហូត មិនមានបញ្ហា មិនមានអ្នកណាបំផ្លាញអ្នកណាឡើយ៕

74582181_988048191543806_7596382964217282560_n

74463506_1467688313369755_1313218377107374080_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ