មកដឹងពីប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែខ្មែរយើង ថាមានដំណើរដើមទងបែបណាខ្លះ!

ចំពោះប្រជាជនកម្ពុជាពិធីបុណ្យអុំទូកនៅក្នុងទីក្រុងភ្នំពេញគឺជាពិធីបុណ្យប្រពៃណីដ៏អស្ចារ្យបំផុត។ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញភ្ញៀវទេសចរបរទេសនិងពួកកសិករមកពីបណ្តាខេត្តនានាបានប្រមូលផ្តុំនៅក្នុងរដ្ឋធានីចំនួន៣ថ្ងៃដើម្បីអបអរថ្ងៃបុណ្យ។

011117na6a

ពិធីបុណ្យអុំទូក(Water Festival) គឺប្រារព្វដើម្បីរំលឹកបណ្តាកងទ័ពជើងទឹកសម្រាប់ត្រៀមខ្លួនធ្វើការប្រយុទ្ធគ្នាមួយ។ ក្នុងប្រវត្តិសាស្រ្តព្រះមហាក្សត្រខ្មែរតែងតែធ្វើការប្រយុទ្ធជាមួយនឹងសត្រូវតាមផ្លូវទឹក។ ដូច្នេះទ្រង់បានរៀបចំពិធីបុណ្យនេះជារៀងរាល់ឆ្នាំដើម្បីជ្រើសរើសជើងឯកប្រណាំងទូកប្រយុទ្ធដូចរូបដែលបានឆ្លាក់នៅក្នុងប្រាសាទបាយ័ន បន្ទាយឆ្មាក្នុងរាជព្រះបាទ ជ៍យ វរ្ម៍នទី៧។ ដោយហេតុនេះហើយបានជាប្រទេសកម្ពុជាតែងតែប្រារព្ធពិធី បុណ្យអុំទូកនេះរហូតដល់សព្វថ្ងៃ

15567920298_9816193034_o E1507254669139

មតិមួយផ្សេងទៀតត្រូវបានគេយល់ឃើញថាការប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងខែវិច្ឆិកាដើម្បីគោរពដល់ការទទួលជ័យជម្នះរបស់កងទ័ពជើងទឹកកម្ពុជាក្នុងរជ្ជកាលព្រះបាទ វ៍យវរ្ម៍នទី៧ ក្នុងអំឡុងសម័យអង្គរពីសតវត្សទី 12 ។


១១១១១

ភ្ជាប់ជាមួយពិធីបុណ្យអុំទូកនេះ គឺជាបុណ្យអកអំបុកនិងសំពះព្រះខែ។ គឺការអបអរទៅព្រះច័ន្ទ ជាមួយនឹងការបរិភោគអង្ករមួយប្រភេទ ហៅថាអំបុកជាមួយនឹងចេក។ ដំណើររឿងសំពះព្រះខែក្នុងទំនៀមទំលាប់ខ្មែរមានដូចតទៅ ៖

កាលពេលដែលព្រះពុទ្ធយានកំណើតកើតជាសត្វទន្សាយព្រះឥន្ទ្របានសម្រេចចិត្តធ្វើការសាកល្បង ដោយប្រែកាឡាខ្លួនឯងជាព្រាហ្មណ៍ចាស់និងសុំសាច់ទន្សាយជាអាហារ។ ទន្សាយបានប្រាប់ព្រាហ្មណ៍ចាស់ទៅបង្កាត់ភ្លើងអោយឆេះដើម្បីបូជាសាច់ខ្លួនឯងជាអាហារ តែមុននឹងលោតចូលទន្សាយបានរលាស់ខ្លួនអោយអស់សត្វល្អិតពីក្នុងខ្លួន រួចក៏លោតកញ្រ្ជោលចូលទៅក្នុងអណ្តាតភ្លើង។ ជាសំណាងល្អអណ្តាតភ្លើងមិនបានឆាបឆេះទន្សាយទេ ដោយព្រះឥន្ទ្រឆ្វេងយល់ពីសណ្តានចិត្តរបស់ទន្សាយ ទ្រង់បានហោះយកទន្សាយទៅឋានព្រះច័ន្ទ។ទ្រង់បានចរិករូបភាពទន្សាយមួយនៅលើព្រះច័ន្ទ និងជូនពរអោយទន្សាយមានជីវិតដ៏យូរអង្វែង។ នៅក្រោមអំណាចនៃព្រះពុទ្ធនិងការចរិកនៃព្រះឥន្ទ្រនេះរូបរាងរបស់ទន្សាយនោះបានបង្ហាញខ្លួននៅក្នុងព្រះច័ន្ទជារៀងរាល់ឆ្នាំក្នុងអំឡុងពេលដែលព្រះច័ន្ទពេញវង់ក្នុងខែកក្តិក។ ពួកគេបានរៀបចំនំចំនីជាពិសេស អំបុកនិងចេកដើម្បីសំពះព្រះច័ន្ទ៕

TdfRbod