សប្បាយមែនទែន! ការប្រគំតន្ត្រីបុណ្យកោងកាងលើកទី៣ នឹងមានវត្តមានដ៏ខ្ពស់ខ្ពស់របស់ព្រះនាងតូច ​នរោត្តម ជេនណា ​និងសិល្បករល្បីៗជាច្រើនដួង!

កោះកុង៖ ជារៀងរាល់ឆ្នាំ ពិធីបុណ្យកោងកាង ត្រូវបានប្រារព្ធធ្វើ ដោយមានការចូលរួមរៀបចំដោយយុវជនខ្មែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន និងសហគមន៍មូលដ្ឋាននៅក្នុងកិច្ចការពារព្រៃកោងកាង ព្រមទាំងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងសារប្រយោជន៍របស់ព្រៃកោងកាង ដើម្បីចូលរួមចំណែកបង្កើនចំណូលបន្ថែមដល់ប្រជាសហគមន៍ក្រៅពីមុខរបរនេសាទដែលមានស្រាប់ទៀតផង។

ដោយឡែក នៅក្នុងឆ្នាំនេះ បុណ្យកោងកាងលើកទី ៣ នឹងត្រូវបានធ្វើឡើងជាថ្មីម្តងទៀតហើយ ​ជាមួយនឹងកម្មវិធីសប្បាយរីករាយលើសឆ្នាំមុនៗទៅទៀត ​ដោយមានទាំងកម្មវិធីកម្សាន្តពីថ្ងៃទី ​០៩  ដល់ថ្ងៃទី ​១២ ខែវិច្ឆិកា (ចុះឈ្មោះចូលរួម) ​រយៈពេល៤ថ្ងៃពេញ។

កាន់តែពិសេសទៅទៀតនោះ នៅយប់ថ្ងៃទី ​១១ ខែវិច្ឆិកា ​នឹងមានការប្រគំតន្ត្រីទេសចរណ៍កោងកាងដ៏អស្ចារ្យ ដែលអាចចូលរួមដោយសេរីផងដែរ នៅរមណីយដ្ឋានឆ្នេរ២០០០ ​ដោយមានព្រះវត្តមានកិតិ្តយសពីព្រះនាងតូច ​នរោត្តម ជេនណា ​ដែលទ្រង់ក៏បានក្លាយជាទូតសុឆ្ទនៈ របស់បុណ្យកោងកាងក្នុងឆ្នាំនេះ ​រួមជាមួយនឹងតារាចម្រៀងជាច្រើនដួងនៅក្នុងផលិតកម្ម  GMB  ដូចជា កញ្ញា  Ela la និង Ma Ma លោក Por Xeang  និង លោក Rou nathawat ទៀតផង ដែលនឹងជួយញ៉ាំងបរិយាកាសពិធីប្រគំតន្ត្រីបរិស្ថានបុណ្យកោងកាងកាន់តែមានភាពសប្បាយរីករាយ និងរំភើបទ្វេរផង។

គួរឱ្យដឹងផងដែរថា ​សម្រាប់កម្មវិធីដំណើរកម្សាន្ត បុណ្យកោងកាងលើកទី៣ ដែលនឹងធ្វើឡើងនៅ ថ្ងៃទី០៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង តម្លៃនៃការចូលរួមវិភាគទានកម្មវិធីត្រឹមតែ 240.000៛ ប៉ុណ្ណោះ។

# អ្វីដែលនឹងផ្តល់ជូនរួមមាន ៖

➡️ សំបុត្រជិះឡានទៅវិញទៅមក

➡️ ការស្នាក់នៅ4ថ្ងៃ

➡️ សំបុត្រជិះទូក

➡️ ភេសជ្ជ:

➡️ អាហារ ១២ ពេល

➡️ Free ថតរូប

➡️ Admin ជូនអ្នកចូលរួមទស្សនាតំបន់ទេសចរណ៍ថ្មីៗច្រើនកន្លែង

➡️ និងចូលរួមគ្រប់សកម្មភាព ដែលដាក់ក្នុង Poster

សកម្មភាពជាច្រើនដែលនឹងរៀបចំរួមមាន ៖

➡️ ជិះទូកទស្សនាព្រៃកោងកាង ដ៏ធំបំផុតនៅប្រទេសកម្ពុជា

➡️ ទស្សនា របាំប្រពៃណីខ្មែរ

➡️ វេទិកា អ្នកស្រឡាញ់បរិស្ថាន

➡️ Admin នាំអ្នកចូលរួមទស្សនា កោះស្រឡៅ, កោះបារាំង, កោះអូនកោះបង, និង រមណីដ្ឋាន ពាមក្រសោប

➡️ ទស្សនា សំបុកអំពិលអំពែក នៅព្រៃកោងកាង, ជិះទូកមើលផ្កាយ និងប្លុងតុងពេលយប់


➡️ ពិធី បណ្ដែតប្រទីប និង បង្ហោះគោម កម្មវិធី បួងសួង រកគូព្រេង

➡️ ទស្សនាវត្ថុសិល្ប: និងការតុបតែងប្លែងនៅលើកោះ

➡️ ស្វែងយល់ ពីការរស់នៅរបស់សហគមន៍នេសាទ ដោយគេងផ្ទះសហគមន៍ និងចូលរួម

➡️ ការប្រគំតន្ត្រី នឹង រំាលេងកម្សាន្ត

➡️ ប្រកួតថតរូប , ការច្រៀងចម្រៀង និង លេងហ្គេមសប្បាយៗ

➡️ រាត្រីជួបភក្ត្រ និង រាត្រីវប្បធម៌ ,ស្វែងរកក្របី មានតែមកបុណ្យកោងកាង ទេីបយល់ពាក្យនេះ😂

សម្រាប់ការចុះឈ្មោះចូលរួម ​សូមចុចទៅកាន់ Link មួយនេះ ៖ https://forms.gle/aUe2WGNzQnZFRCnr7 ដោយព័ត៌មានបន្ថែមសូមទំនាក់ទំនងមក Page: Mangrove Festival បុណ្យកោងកាង ឬទំនាក់ទំនងតាមទូរសព្ទ៖ 096 73 39 437 / 092 54 14 24 ។

កុំភ្លេចចូលរួមទាំងអស់គ្នាណា!

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

71556280_640361056489791_8384537818407370752_n

73058246_665745667284663_7687461619789463552_n

74444075_664199547439275_7078786757340168192_n

74979149_664199844105912_7184102022612779008_n

75311683_664199677439262_2117211730655313920_n

74883954_659160301276533_3393648759459020800_n

76194743_659160264609870_7815458306704539648_n

73252841_659160144609882_1780809478053036032_n

73209359_659160187943211_7624328967792623616_n