បងប្អូនឈប់ព្រួយទៅ​! ពេលនេះអាជ្ញាធរ​ខេត្តសៀមរាបចុះ​ទៅត្រួតពិនិត្យទីតាំង​ ដែលប្រលែងក្រពេី​ចូលក្នុង​ទក្សិណមុខប្រាសាទអង្គរវត្តហេីយ​!

សៀមរាប៖ ថ្មីៗនេះពិតជាកក្រើកខ្លាំង ​នូវព័ត៌មាននៃការប្រលែងសត្វក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ ដែលធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ​ចំពោះគ្រោះថ្នាក់នាពេលអនាគតពេលសត្វក្រពើនេះធំធាត់ឡើង។

ដោយហេតុនេះហើយ ​ព្រឹកថ្ងៃទី  ៨ ​ខែវិច្ឆិកា ​ឆ្នាំ ​២០១៩ នេះអាជ្ញាធរ​ខេត្តសៀមរាបបានចុះដល់ទីតាំងផ្ទាល់ដេីម្បីត្រួតពិនិត្យ​ ស្រះដែលនៅមុខប្រសាទអង្គរវត្តនេះ​ ជាមួយនឹងកម្លាំងរដ្ឋបាលជលផលដេីម្បី​ ត្រួតពិនិត្យមេីលជុំវិញស្រះ​ ដែលវាអាចចេញ​រកចំណីនៅពេលយប់នោះឯង​ ។ ចំណែកឯកូនក្រពេីនេះមានប្រវែង​ 40cm តែប៉ុណ្ណោះ​ វាមិនទាន់មានគ្រោះថ្នាក់ទេ​ ហេីយខាងជលផលក៏កំពុងដុតដៃដិតជេីងតាមដានពី​ ដំណេីររបស់កូនក្រពេីមួយនេះថែមទៀត ដោយ​ខាងកម្លាំងជំនាញព្យាយាម​ ប្រេី​ឧបកណ៍ស្ទូច​ ក៏ដូចជាដាក់មងតាមប្រម៉ាញ់​កូនក្រពេី​នេះអោយបានឆាប់រហ័សតាមដែលអាចធ្វេីបាន​ ជូនបងប្អូន​ ដែលនេះសម្ដែងចេញពីការយកចិត្តទុកដាក់របស់អជ្ញារធរផ្ទាល់ចំពោះភ្ញៀវទេសចរ​ ។

ដូច្នេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ៕

Screen Shot 2019 11 08 At 1.44.21 PM

77085483_2317128341931803_3836024489661956096_o

76645589_2317128265265144_8163518745520635904_o

75569662_2317128165265154_8509872252664152064_o


75439335_2317127895265181_8025931138935554048_o

75375591_2317128075265163_8875701246061707264_o

75302668_2317127708598533_1662865394022481920_o

75220655_2317127848598519_469554545245028352_o

74393064_2317127805265190_8788805317405179904_o

74374758_2317127928598511_4920619034593984512_o

73266696_2317127738598530_948287070529388544_o