ម្លប់បៃតង ទៅម្តងប្រាកដជាស្រស់ស្រាយ មិនទៅណាឆ្ងាយ ក្នុងខេត្តសៀមរាបយើងហ្នឹង

សៀមរាប៖ ​ខេត្តសៀមរាបគឺជាខេត្តប្រវត្តិសាស្រ្តមួយដែលសម្បូរទៅដោយប្រាសាទបុរាណរាប់រយ និងទីកន្លែងកម្សាន្តធម្មជាតិរាប់មិនអស់ បានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗមិនចេះដាច់។

ក្រៅពីប្រាសាទបុរាណ  ខេត្តសៀមរាបមានទឹកដីអំណោយផលជាច្រើនកន្លែង ​ដែលអាចកែច្នៃជាទីកន្លែងកម្សាន្តថ្មីៗជាបន្តបន្ទាប់សុទ្ធតែទាក់ទាញអ្នកមកកម្សាន្តមិនតិចនាក់នោះទេ  ក្នុងចំណោមនោះ ​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ឈ្មោះថា  « ម្លប់បៃតង ​» បានធ្វើឱ្យអារម្មណ៍អ្នកទស្សនាភ្ញាក់ផ្អើលមិនតិចនោះទេ។

« ម្លប់បៃតង ​» ត្រូវបានគេដឹងថាជាទីកន្លែងបែបធម្មជាតតិដាំដុះដោយរុក្ខជាតិ ផ្កាស្រស់ស្អាត ​គួរជាទីគយគន់  ឯការថតរូបកម្សាន្តដឹងតែស្អាតញាក់សាច់តែម្តង ដូច្នេះការមកលេងខេត្តសៀមរាបបើមិនបានឆៀងមកលេងទីនេះពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់។

គួរឱ្យដឹងផងដែរថា  រមណីយដ្ឋាន ម្លប់បៃតង ដែលមានទេសភាពស្រស់ត្រកាលមួយនេះ ស្ថិតនៅ ឃុំខ្នាត ស្រុក ពួក ខេត្ត សៀមរាប ចូលតាមផ្លូវទៅរមណីយដ្ឋាន មេជ្រៃ ៕


រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖  ហ្វេសប៊ុក