ស្រណោះណាស់ ប្រាសាទមួយដែលភ្ញៀវទេសចរ​មិនសូវចាប់អារម្មណ៍​ តែគឺស្អាតខ្លាំង​ ហេីយមានទីតាំងនៅសៀមរាបទៀតផង​ !!!

សៀមរាប៖ ដូចយេីងបានដឹងហេីយថា​ ខេត្តសៀមរាប​ គឺជាខេត្ត​ មួយដែលមានទឹកដីដ៏​ បវរ​ ដែលមានប្រាសាទរាប់រយ​ សាងសង់ឡេីងនាសម័យក្រុងអង្គរ​ ដែលអាចចាត់ទុកថាជាសំណង់​ ដ៏​ មហិមារតំណាង​ អោយប្រទេសយេីង​ ទៅកាន់ឆាកអន្តរជាតិ​ ។

ថ្ងៃនេះដែរ​ គេហទំព័រ «ក្នុងស្រុក» យេីងខ្ញុំនឹងពាំនាំនៅប្រាសាទមួយ ដែលសាងសង់ឡេីងនាសម័យអង្គរដែលមានឈ្មោះថាប្រាសាទ​ បេង​មាលា​ រឺក៏​បឹងមាលា​ ។

ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។

ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូច្នេះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។

បា្រសាទបេងមាលា​ រឺ​ ក៏​ បឹងមាលា​ ស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀម​ ដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។


អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។ ដូច្នេះហេីយសូមកូនខ្មែរជំនាន់ក្រោយទាំងអស់ចង់ចាំសម្បត្តិបតិកភ័ណ្ឌមួយនេះដែលដូនតាបន្សល់ទុកដល់ក្មេងជំនាន់ក្រោយអោយបានយល់ដឹងទាំងអស់គ្នា​ !

អត្ថបទ៖ ក្នុងស្រុក ​(Heng  Heng)

ប្រភពរូបភាព៖ តោះ ដើរលេង