សូមអបអរដល់ អ្នកស្រី​ ឌី​ សាវ៉េត​ ដែលមានទទួលមេដាយ​ ឥស្សរយស​ ពី​ សាធារណរដ្ឋបារាំង!

ប្រិយមិត្តច្បាស់ជាស្គាល់​ លោកស្រី​ ឌី​ សាវ៉េត​ ដែលជាតារាសម្ដែង​ តាំងពីសម័យសង្គមរាស្រ្ដនិយម​ ដែលជាតារាសម្ដែងជេីងចាស់សាងកេរ្តិ៍ឈ្មោះតាំងពីជាង​ 50 ឆ្នាំមុនមកម្លេះ​ ។

នៅថ្ងៃទី​ 08 ខែ​ វិច្ឆិកា​ 2019 កន្លងមកនេះ​ លោកស្រី​ ឌី​ សាវ៉េត​ បានទទួលមេដាយឥស្សរយយស​ ថ្នាក់​ អស្សឫទ្ធិផ្នែកសិល្បះ​ វប្បធម៌ពីរដ្ឋមន្រ្ដីក្រសួងវប្បធម៌នៃប្រទេសបារាំងតាមរយះ​ លោកស្រីជំទាវ​ ឯកអគ្គរដ្ឋទូត​ ប្រទេសបាំរាំងប្រចាំកម្ពុជាផងដែរ​ ដែលនេះគឺជាមហាកិត្តិយសមួយសម្រាប់លោកស្រីក៏ដូចជាប្រជាជនកម្ពុជាមែនទែន​ ដែលលោកស្រីគឺជាតារាសម្ដែងដែលមានទេពកោសល្យផ្នែកសិល្បះសម្ដែងនេះដែលទទួលបានប្រជាប្រិយភាពរាប់សិបឆ្នាំណាស់មកហេីយ​ ។

ជាមួយគ្នានេះដែរក្រុមព្រះសូរិយាដែលជាក្រុមមួយដែល​ ស្រារជ្រាវ​ ចម្រៀងនិងភាពយន្តខ្មែរជំនាន់ដេីមក៏ចូលរួមជាកិត្តិយសសម្រាប់លោកស្រីដូចគ្នា​ នៅឯស្ថានទូតបារាំងកាលពីម្សិលមិញនេះ​ដែរ។

នេះមិនមែនជាលេីកទី​ 1 ដែលលោកស្រីទទួលមេដាយនោះទេ​ ពោលគឺលោកស្រីធ្លាប់ទទួលមេដាយនិងរង្វាន់​ ដូចជា​ មេដាយ​ មុនីសារណភ័ណ្ឌ​ និង​ កាក់មាស​ពី​ សម្ដេចព្រះមហាក្សត្រីយានី​ ព្រះសុីសវត្ថិមុនីវង្សកុសុម:នារីរតន៍​ សិរីវឌ្ឍនា​ តាមរយះខ្សែភាពយន្តរឿងស្រលាញ់​ ស្អប់ណាស់​ រួចមកហេីយ​ និងជាពិសេសនោះគឺ​ លោកស្រី​ ទទួលបានពានរង្វាន់តួឯកស្រី​ ដ៏ល្អបំផុតនៃកម្ពុជា​ ពី​ ព្រះករុណា​ ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ​ ព្រះបរមរតនះកោដ្ឋទៀតផង​ ដែលនេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់លោកស្រី​ ដូចគ្នា​ ។

ប្រភពព័ត៌មាន ​និងរូបភាព៖ ក្រុមព្រះសុរិយា

74159808_2427613327454451_2142191887514075136_n

74406151_2427613210787796_4703097087288410112_n


74533380_2427613287454455_7712516191251595264_n

74674984_2427613170787800_3118085779461505024_n

75262126_2427613134121137_2681401018364723200_n (1)

75279255_2427613187454465_6488663151427452928_n

75289061_2427613150787802_6251121502561763328_n

75464403_2427613264121124_5098005345742094336_n