លទ្ធផលផ្លូវការ! មិនធម្មតាមែន​ ទូក​-ង​ ស្រីម៉ៅក្រាំងយ៉ូវ​ ឈ្នះ​ ៣ ថ្ងៃជាប់គ្នាតែម្ដង​ !

ភ្នំពេញ​ : ការប្រណាំងទូក​ ដែលប្រារព្ធទៅរយះពេល​ 3 ថ្ងៃពេញគឺបានបញ្ចប់ហេីយ​ ដោយ​ ភាពរលូន​មែនទែន​ ដោយយេីងឃេីញវត្តមាន​ ព្រះមហាក្សត្រ​ ព្រះបាទ​នរោត្ដម​ សីហមុនី​ និង​ សម្ដេច​អគ្គមហាសេនាបតី​ តេជោ​ ហ៊ុនសែន​ នាយករដ្ឋមន្រ្ដី​ នៃ​ ព្រះរាជាណាចក្រ​ កម្ពុជា​ ព្រមទាំង​ ឥស្សរជនជាច្រេីនរូប​ បានចូលរួម​ បេីកនិងបិទ​ពិធីមួយនេះដោយជោគជ័យ​ប្រកបដោយភាពរីករាយ។

ចំណែកឯការប្រណាំងទូកវិញក៏​ជក់ចិត្តផងដែរ​ ដោយទូកខ្លះទទួលបាន​ជោគជ័យត្រឡប់​ ទៅវិញនិងខ្លះទៀតក៏បរាជ័យ​ត្រឡប់ទៅវិញ​ ។ ទន្ទឹមនឹងនេះដែរ​ ទូក-ង​ ដែលមានឈ្មោះថា "​​ ស្រីម៉ៅ​ ក្រាំងយ៉ូវ​ "​ ដែលមានប្រភពចេញ​ពី​ ឃុំក្រាំយ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​ ដែលជាកម្មសិទ្ធរបស់​ វត្ត​ សាលាអណ្ដែត​ ហៅវត្ត​អណ្ដូង​ គឺទទួលបាន​ ជ័យជំនះទាំង​ ៣ ថ្ងៃជាប់គ្នាតែម្តង​ ពោល​ គឺ​ ៦ ប្រកួត​ ពុំស្គាល់ពាក្យថា​ចាញ់នោះទេ ដែលនេះគឺ​ជាកិត្តយស​ និង​ប្រវត្តិសាស្រ្ដ​របស់​ ទូក-ង​ ដែលមានប្រភពចេញពីខេត្តកណ្ដាលមួយនេះ​ ។

គូសបញ្ជាក់ផងដែរថា​ ទូក-ង​ ស្រីម៉ៅក្រាំងយ៉ូវ មួយនេះគឺ​ ធ្លាប់ចូលរួមការប្រកួតថ្នាក់ជាតិជាច្រេីនមកហេីយ​ ហេីយខ្លះក៏ទទួលបានជ័យ​ជំនះ​ ខ្លះទៀតក៏ពុំទទួលបានជ័យជំនះ​ តែលេីកនេះគឺ​ ឈ្នះទាំង​ ៣ ថ្ងៃតែម្ដង​ ដែលបង្ករការភ្ញាក់ផ្អេីលមែន​ ៕

S1455

74301509_2267664116668028_3721448987136360448_n


75291055_2267664170001356_7185965123591208960_n

73504818_1807556886036081_2014994515487621120_n

75237485_556699638462009_6139240001092714496_n

70850283_480591015998344_4276278106588708864_n