នេះឬចរិតខ្មែរ ​ទៅទីណាចោលសម្រាមនៅទីនោះ? មើល និងស្តាប់វីដេអូនៅគិរីរម្យនេះហើយអាចក្អួតឈាមបាន (មានវីដេអូ)

នៅក្នុងប្រទេសកម្ពុជា ការចោលសំរាមអោយបានត្រឹមត្រូវគឺជាប្រធានបទក្តៅគគុកមួយដែលត្រូវលើកមកនិយាយគ្រប់ទីកន្លែង ដោយសារសំរាមមានគ្រប់កន្លែងទាំងអស់ក្នុងតំបន់រមណីយដ្ឋានក៏ដូចជាតំបន់ទេសចរណ៍ ដែលប៉ះពាល់ដល់បញ្ហាសុខភាព និងការបំពុលបរិស្ថានកំពុងរីករាលដាលដោយសារការមិនគិតគូលើបញ្ហាសំរាមនេះ។

កន្លែងទេសចរណ៍នៅកម្ពុជា ប្រៀបបានកំំពុងអភិវឌ្ឍ ថវិកាជាតិក៏ដូចប្រជាពលរដ្ឋនៅតំបន់នោះ អោយរីកចម្រើនតាមរយ´ភ្ញៀវទេសចរណ៍មកកំសាន្ត តែបើកន្លែងទេសចរណ៍ពោរពេញដោយសម្រាមគ្មានអនាម័យ វាមិនត្រឹមតែធ្វើឱ្យគ្មានភ្ញៀវទេសចរណ៍មកកំសាន្ត ថែមទាំងត្រូវភ្ញៀវទេសចរបរទេស មើលងាយធ្វើឱ្យប៉ះពាល់កេរ្ត៍ឈ្មោះប្រទេសជាតិទាំងមូលផងដែរ។

ទៀតសោត បើយោងយោងតាមគណនីហ្វេកបុកមួយបានធ្វើការបង្ហោះវីដេមួយ ដែលនិយាយពីការចោលសម្រាមគ្មានអនាម័យពាលវាលពាសកាលនៅតំបន់ព្រៃភ្នំទេសចរណ៍ ឯភ្នំគិរីរម្យយ៉ាងចាក់ដោតស្តាប់ទៅអាចចុកឈាមបាន។

ដោយគណនី Sirik Seng ថែមទាំងបានសរសេររៀបរាប់បន្ថែមពីវីដេអូផងដែរថា ៖ « ម្នាក់ៗជិះសុទ្ធតែឡានមានតម្លៃ ទៅលេងលើភ្នំគិរីរម្យ ចេះទិញម្ហូបចំណី់ដាក់ប្រអប់ទៅញុាំបាន តែដល់ច្រាស់ច្រំហើយ គ្រាន់តែសំបកប្រអប់ ក្រដាសជួតដៃ សំបកដបស្រាបៀរ ពួកអាឆ្កែ មីឆ្កែតិរិច្ឆានអស់នេះ វាមិនចេះប្រមូលច្រកថង់ដាក់ឡានមកចោលនៅធុងសំរាមឯផ្ទះវិញសោះ , ចោលពេញព្រៃហ្មង៎៎ !!!....ចរឹកថោក ជាងសត្វតិរិច្ឆានទៅទៀតពួកអស់នេះ កែមិនឡើងមែន តែបើសួរទៅ សុទ្ធតែឯកឧត្តម ជុំទាវ កូនចៅអស់លោក.... តើនេះឬចរឹកពួកអ្នកឯងពិតនោះ ??? »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖

Photo_2019 11 13_08 05 26

Photo_2019 11 13_08 01 10

Photo_2019 11 13_08 01 12


Photo_2019 11 13_08 01 13

Photo_2019 11 13_08 01 20 (2)

Photo_2019 11 13_08 01 20

Photo_2019 11 13_08 01 21

Photo_2019 11 13_08 01 24

Photo_2019 11 13_08 01 25 (2)

Photo_2019 11 13_08 01 25