ព្រឺក្បាលខ្លាំង ​អ្នកស្រាវជ្រាវលេងប្រទះ ពស់ថ្លាន់យក្សគួរឱ្យខ្លាច ហែលក្រោមបាតទន្លេព្រៃ Amazon ស្រស់ៗតែម្តង ​(មានវីដេអូ)

តើដឹងទេ ពិភពលោកយើងនេះ ទោះបីជាវិទ្យាសាស្ត្រជឿនលឿនយ៉ាងណាក៏ដោយ តែមានរឿងអាថ៍កំបាំងជាច្រើនចម្លែកៗ ដែលត្រូវបានលាក់កប់ទុកក្នុងបាតសមុទ្រក៏ដូចជាព្រៃធំៗផងដែរ។

តើអ្នកធ្លាប់គិតទេថា បើអ្នកបានដឹងថាមានសត្វធំៗទាំងនេះពិតជាមានជីវិតនៅលើភពផែនដី ហើយអ្នកបានជួបផ្ទាល់ ដែលបច្ចុប្បន្នវាកំពុងវិលត្រឡប់ទៅភពផែនដីរបស់យើងតើអ្នកនឹងធ្វើយ៉ាងណា?  គ្រាន់តែស្រមៃថាយើងអាចជួបជាមួយសត្វដ៏អស្ចារ្យទាំងនេះ អ្នកប្រហែលនឹងមានអារម្មណ៍ព្រឺខ្លាចជាមួយសត្វធំៗទាំងនោះជាមិនខាន ។

ដោយឡែកមានអ្នករុករកធម្មជាតិពីរនាក់ បានថតប្រមាញ់ជាប់ពស់យក្ស Anaconda កំពុងហែលយ៉ាងគួរឱ្យខ្លាចនៅក្រោមទឹកទន្លេមួយស្ថិតនៅទីក្រុង Metropolis នៅក្នុងព្រៃ Amazon ។

គួរបញ្ជាក់់ផងដែរថា ពស់ថ្លាន់យក្សដ៏កម្រមួយនេះមានប្រវែងប្រមាណ ៧ ម៉ែត្រជាង ត្រូវបានថតដោយអ្នករុករកធម្មជាតិពីរនាក់ជាអ្នកមុជទឹកស្រាវជ្រាវ ពិតជាគួរឱ្យព្រឺសម្បុរខ្លាំងណាស់។

ស្របពេលនោះផងដែរ Videoដែលថតដោយអ្នករុករុកធម្មជាតិវិទូ ត្រូវបានយកមកបង្ហោះជាសាធារណៈគ្រប់គេហទំព័រ Social Media ទាំងអស់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីមហាជន រហូតដល់ការចែករំលែកមានអ្នកចូលទស្សនាជាច្រើនលាននាក់ ល្បីពាសពេញពិភពលោក។

តោះចង់ដឹងថាVideo ដែលអ្នករុករកធម្មជាតិពីរម្នាក់បានថតប្រមាញ់ជាប់ពស់យក្ស Anaconda កំពុងហែលយ៉ាងគួរអោយខ្លាច ប៉ុណ្ណា ទស្សនា Video ខាងក្រោយនេះទាំងអស់គ្នា ៖

75429476_1538396959631415_6795836575327453184_n


75258504_2642640055795108_3177159034528595968_n

75204574_2252146891557146_7310257865069953024_n

74403613_423484368331998_1291682144069877760_n

Green Anaconda Header

Ojt3t_ FjFPLEFBHTBMOGSv20IYf5CqrKwj0BNUuW_4